សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ​ចុះ​ត្រួតពិនិត្យ ផ្សារ​ទំនើបៗ​ចិន​

847
ចែករម្លែក

ដោយ : វណ្ណៈ / ​ព្រះសីហនុ ៖ ​នៅ​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៨​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម និង​អាជ្ញាធរ​ដែនដី បាន​បន្ត​ចុះ​ផ្សព្វផ្សាយ​អំពី​គុណភាព សុវត្ថិភាព​ម្ហូបអាហារ ត្រួតពិនិត្យ​ទៅលើ​ម្ហូបអាហារ​វេច​ខ្ចប់​ស្រាប់ ដែល​ដាក់តាំង​លក់​នៅ​ផ្សារ​ទំនើប​ចិន​មួយចំនួន​ក្នុង​ខេត្ត​ព្រះសីហនុ​។​

លទ្ធផល​នៃ​ការត្រួតពិនិត្យ​បាន​រក​ឃើ​ការដាក់​តាំង​លក់​ផលិតផល​ម្ហូបអាហា​រវេ​ច​ខ្ចប់​ស្រាប់ ដែល​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ និង​ខូច​ទ្រង់ទ្រាយ​ដើម មួយចំនួន​ដូចខាងក្រោមៈ​
១-​ផ្សារ​ទំនើប​ជៀ​ហុង​
-​មី​ស​សៃ ចំនួន ២៦​កញ្ចប់ មី​កញ្ចប់ ២៩​កញ្ចប់ ទឹកដោះគោ​ជូ ១៩​ដប​
២-​ផ្សារ​ទំនើ់ប​វ័ន​ថៃ​ឡឹ​ក​
-​មី​ស​សៃ​កញ្ចប់ ១០​កញ្ចប់ និង​នំ​ម្នាស់ ៣២ កញ្ចប់​
៣-​ផ្សារ​ទំនើប វ៉ា​ន់តា​
-​ទឹកក្រូច Fanta ៦​កំប៉ុង ទឹក​ផ្លែឈើ ៣០​កញ្ចប់ ទឹកដូង​កំប៉ុង​(​កំពិត​) ៩​កំប៉ុង បង្អែម​កំប៉ុង ១៥​កំប៉ុង​
៤-​ផ្សារ​ហ៊ួ​លីន​
-​មី​ស​សៃ​ក្រៀម ២២​កញ្ចប់​

​សរុប​បរិមាណ​ទំនិញ​ដែល​បាន​ដកហូត ចំនួន ៤៣,០៦ គីឡូក្រាម ។ ផលិតផល​ម្ហូបអាហារ​ដែល​ដកហូត​ខាងលើ​ត្រូវបាន​យកទៅ​រក្សាទុក​នៅ​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ​ដើម្បី​ធ្វើ​ការដុត​កំទេចចោល ៕B