សាខា​កា​បាទ​ក្រហម​កម្ពុជា​ខេត្តសៀមរាប បានទទួល​ទេយ្យទាន ពី​ព្រះចៅអធិការ​វត្ត​លុ​ម្ភិ​នី​ល្បើក​ច​ន្លោ​ង (​ហៅ​វត្ត​ច​ន្លោ​ង​)

120
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: នៅ​ទីស្នាក់ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២០ សាខា​កា​បាទ​ក្រហម​កម្ពុជា ខេត្តសៀមរាប បានទទួល​ទេយ្យទាន ពី​ព្រះចៅអធិការ​វត្ត​លុ​ម្ភិ​នី​ល្បើក​ច​ន្លោ​ង (​ហៅ​វត្ត​ច​ន្លោ​ង​) ដើម្បី​ចាត់ចែង​ជូន​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ និង​ងាយ​រងគ្រោះ​បំផុត​ក្នុង​បេសកកម្ម​មនុស្សធម៌​។​

​ព្រះ​តេជគុណ​បញ្ញា​តិ​ភ​ទ្ធេ​យ្យ​ថេរ ព្រះគ្រូ​ធម្ម​វិសុទ្ធិ​មនី កៀង សាង​សទ្ធា ព្រះចៅអធិការ​វត្ត​លុ​ម្ភិ​នី​ល្បើក​ច​ន្លោ​ង (​ហៅ​វត្ត​ច​ន្លោ​ង​) មាន​សង្ឃដីកា​ថា តំណាងឱ្យ​ព្រះសង្ឃ និង​គណៈកម្មការ អាចារ្យ ព្រមទាំង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត ច​ន្លោ​ង សូម​ប្រទាន​ទេយ្យទាន​មួយចំនួន​ដល់​សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដើម្បី​ចាត់ចែង​ជូន​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ និង​ងាយ​រងគ្រោះ​បំផុត​ក្នុង​បេសកកម្ម​មនុស្សធម៌​រប​ស់​ខ្លួន​តាម​ការគួរ​។​

​លោក ស៊ុ សំអន នាយក​សាខា ក៏បាន​ថ្លែង​អំណរ​ព្រះ​គុណ យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ទឹក​ព្រះទ័យ​ដ៏​សប្បុរសធម៌​របស់​ព្រះ​តេជគុណ​ចៅអធិការ​វត្ត​លុ​ម្ភិ​នី​ល្បើក​ច​ន្លោ​ង (​ហៅ​វត្ត​ច​ន្លោ​ង​) ក្នុង​ការយក​ព្រះទ័យ​ទុកដាក់​ចូលរួមចំណែក​ស​កម្ម​ភាព​មនុស្សធម៌ និង​បានប្រគល់​នូវ​ទេយ្យទាន​ជា​គ្រឿងឧបភោគ បរិភោគ​នាពេលនេះ គឺ​សបញ្ជាក់​ពី​ទឹក​ព្រះទ័យ​សប្បុរសធម៌​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ រងគ្រោះ និង​ងាយ​រងគ្រោះ​បំផុត​។

​លោក​បាន​និយាយថា ក្នុង​ព្រះ​កាយវិកា​ដ៏​មនុស្សធម៌​នេះ គឺជា​ការចូលរួម​រប​ស់​ព្រះពុទ្ធសាសនា ជាមួយ​សកម្មភាព​មនុ​ស្ស​ធម៌​របស់​កាកបាទ​ក្រហម​កម្ពុជា ដែលមាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជា​ប្រធាន​។ ទេយ្យទាន​ទាំងនេះ សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នឹង​យកទៅ​ប្រើប្រាស់​ឱ្យចំ​គោលដៅ​មនុស្សធម៌ ដោយ​មិន​ប្រកាន់ ពូជសាសន៍ ពណ៌​សម្បុរ និង​និន្នាការ​នយោបាយ​ណាមួយ​ឡើយ ស្របតាម​គោលការណ៍​គ្រឹះ​ទាំង​៧​ប្រការ​របស់​ចលនា​អន្តរជាតិ​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម​។​

​ទេយ្យទាន​ដែល​បានទទួល​រួមមាន​៖ អង្ករ​៥០​គ​.​ក្រ -​ទឹក​សុទ្ធ​១​កេស -​មី​១​កេស -​ត្រីខ​១​យួរ -​ខ្ទះ​៥- ស្រាក់​១៨ -​ទឹកដោះគោ​ខាប់​៥​កំប៉ុង -​ស្ករស ៥​គីឡូក្រាម -​កាហ្វេ ១​កែវ -​ត្បាល់បុក​គ្រឿង ២៩ ជ្រុ​ញ​៧៥ ចង្អើ​អាំង​សាច់ ១១ និង​សម្ភារ​មួយចំនួនទៀត​៕ ល​