សាគ​មន៍​នេសាទ​ខេត្តក្រចេះ ​និង​ខេត្តស្ទឹងត្រែង​ ទទួលបាន​ទូក​ចំនួន​១០០​ទូក​ពី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ ​និង​នេសាទ​

100
ចែករម្លែក

ដោយ​:កាំ​ពី​/​ក្រចេះ​ ៖ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​អញ្ជើញ​ជា​អធិប​ភាព​ក្នុង​ពិធី​ចែក​ទូក ម៉ាស៊ីន​ដល់​សហគមន៍​នេសាទ​ខេត្តក្រចេះ និង​ខេត្តស្ទឹងត្រែង ​ចំនួន​១០០​ទូក ដោយ​សហគម​នេសាទ​ខេត្តក្រចេះ​ចំនួន​៥០​ទូក និង​សហគម​ស្ទឹងត្រែង​ចំនួន​៥០​ទូក​ដែល​ធ្វើឡើង​នៅ​មន្ទី​កសិកម្ម រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ​ខេត្តក្រចេះ​កាលពី​ព្រឹក​ថ្ងៃទី​១២​ខែកញ្ញា​ឆ្នាំ​២០១៩​នេះ​។​

​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ បានលើកឡើង​ថា​លោក​មាន​សេចក្ដី​រីករាយ ​ដែល​បានមក​ចូលរួម​ក្នុង​ការប្រគល​ទូក​និង​ម៉ាស៊ីន​សហគម​នេសាទ គ្រោម​គម្រោង​នៃ​ការអភិវឌ្ឍន៍​ធនធានទឹក​ចម្រុះ​ដែលជា​ដំណាក់កាល​ទី​៣​របស់​យើង​។​

ស​លោក​ក៍បាន​ផ្ដាំផ្ញើរ​ដល់​សហគមន៍​នេសាទ​ទាំង​៥០​ដែល​នៅ​ខេត្តក្រចេះ និង​ខេត្តស្ទឹងត្រែង ដែល​ទទួលបាន​ទូក និង​ម៉ាស៊ីន​ក៍​ដូចជា​ឧបករណ៍​មួយចំនួនទៀត នៅពេល​ត្រឡប់​ទៅវិញ​ធ្វើយ៉ាងណា​ខិតខំ​ប្រឹងប្រែង​ធ្វើ​យ៉ាង​មេច​ការពារ​ឲ្យ​បាន​នូវ​សម​ទ្ធិ​ផល​របស់​យើង​ដែល​ទទួលបាន​ថ្ងៃនេះ​ឲ្យ​ការប្រើប្រាស់​រយះពេល​យូ​អង្វែង កំ​ឲ្យ​ប្រើប្រាស​ខុស​ទិសដៅ ហើយ​ជៀសវាង​បញ្ហា​ណាមួយ​ដែល​ប្រឈម នៅពេលដែល​យើង​ធ្វើ​ប្រតិ​ប​ត្ត​ការ ហើយ​ត្រូវ​ចេះ​គិត​គួ​អំពី​ការថែទាំ​ទូក ម៉ាស៊ីន​ផងដែរ ត្រូវ​មើល​ប្រេងម៉ាស៊ីន ថែទាំ​ឲ្យ​បាន​ល្អូ​វ​ទូក​ក្ដា នៅពេល​យើង​លើក​ឡើ​ក​គោក​ត្រូវ​លាបថ្នាំ ជៀសវាង​ការ​ខូច​ខាត់​ឆាប់​។​ហើយ​ជំនួយ​និ​មួយៗ​ជា​ជំនួយ​មានតម្លៃ​ល្អប្រសើរ អ្វីដែល​យើង​ទទួលបាន​ថ្ងៃនេះ។

យើង​ត្រូវ​យល់ថា យើង​ត្រូវតែ​រឹតបណ្តឹង​នូវ​ការគ្រប់គ្រង ធនធានធម្មជាតិ​រប​ស់​យើង​នេះ​ឲ្យ​នា​ន​ល្អប្រសើរ​ជាពិសេស គឺ​បង្ក្រាប​នូវ​បទល្មើស​នានា​ដែល​បាន​បន្ត​និង​ប៉ុនប៉ង​ដែល​ប្រ​ព្រិ​ត្ត​បំផ្លាញ​ដល់​ធនធានធម្មជាតិរ​បស់​យើង ហើយ​ធ្វើយ៉ាងណា​ផ្ដល់​ភាពកក់ ក្ដៅ​ដល់​ប្រជាជន​យើង​គ្រប់រូប ដែល​ប្រជាជន​ផ្នែក​ខាងក្រោម​ផ្ដល់​សេចក្ដីទុកចិត្ត​ចំពោះ​ប្រជាជន​យើង​នៅ​ផ្នែក​ខាងលើ​នៃ​ដង​ទន្លេមេគង្គ​នេះ​ថា ​នឹង​ផ្ដល់​ពូជ​ន៍​ត្រី​ឫ​ទម្លាក់​ពង់​ត្រី​នៅ​រដូវ​ទឹក​ឡើង អាច​ចែក​ដល់​ប្រជាកសិករ​យើង​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា បន្តទៀត​ក្នុង​រយះពេល​វែង មិន​ប្រថុយប្រថាន​ចាប់​មេត្រី​ពូជ​ន៍​អស់ពី​ទន្លេ​នោះទេ​ឬ​ក៍​ឆក ដាក់​គ្រប់​បែក​ផ្ទុះ​ដល់​ជម្រក​របស់​ត្រី ត្រូវ​ចាត់វិធានការ​ឲ្យ​បានល្អ​ប្រសើរ។

ជាពិសេស​សហគមន៍​នេសាទ​របស់​យើង ត្រូវមាន​វិធានការ ហើយ​សហការ​ឲ្យ​បាន​ឌិ​តដល់​ជាមួយ​មន្ត្រីជលផល​ដែល​នៅ​ជិត​ទីតាំង​នោះ​រួមជាមួយ​ក្រុមប្រឹក្សាឃុំ ធ្វើ​មេច​បង្ក្រាប​ទ​ប​ល្មើស​ឲ្យ​ទាន់ពេលវេលា និង​ចាប់​បទល្មើស​ឲ្យ​បាន​។​ រដ្ឋបាល​ជលផល និង​រដ្ឋបាល​ព្រៃឈើ ត្រូវ​ចាត់វិធានការ​ឲ្យ​បាន​តឹងរឹង​បំផុត​ចំពោះ​អ្វី​ដែលជា​បទល្មើស​ចាប់ពី​ពេលនេះ​តទៅ មិន​អត់​អន់​ឲ្យ​បទល្មើស​កើតឡើង​ក្នុង​ដែនដី​របស់ខ្លួន​បាន​នោះទេ ដែល​ស​ម្ចេ​ច​តេ​ជោ​បាន​ដាក់ចេញ​នូវ​នយោបាយ​ថ្មីៗ​នាពេល​កម្ល​ង​ទៅ​គឺ​ត្រូវ​អនុវត្តន៍ អភិក្រម​ទាំង​របស់​សម្ដេច​តេ​ជោ ឲ្យ​បាន​មើ​ង​ម៉ាត់​បំផុត​ដែល​អាចធ្វើ​ទៅបាន​ជៀសវាង​នូវ​បញ្ហា​ដល់​បុគ្គល​របស់​យើង​ដែលជា​មន្ត្រីនគរបាល​យុ​ត្តិ​ធ​ម៍ ត្រូវតែ​អនុវត្តន៍​ច្បាប់​ឲ្យ​បាន​តឹងរឹង​៕​B/

#