សាងសង់​ប្រឡាយ​មេ​បូព៌ា​ជំហាន​ទី​បី​សម្រេចបាន​៦០​ភាគរយ

1823
ចែករម្លែក

​ដោយៈ បា​យ៉ង់​/
​ភ្នំពេញៈ​ទិដ្ឋភាព​ការដ្ឋាន​សាងសង់​ប្រឡាយ​មេ​បូព៌ា​ជំហាន​ទី​បី ស្ថិតក្នុង ស្រុក​ព្រះស្តេច ខេត្តព្រៃវែង បច្ចុប្បន្ន​សម្រេច​ការងា​រ​បាន​ប្រមាណ​៦០​ភាគរយ​ហើយ​។ នេះ​បើ​តា ម​ការអះអាង​ក្រុមការងារ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ចុះ​ត្រួតពិនិត្យ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៨​។

​គម្រោង​សាងសង់​ប្រឡាយ​មេ​បូព៌ា ជា​គម្រោង​ប្រព័ន្ធធារាសាស្ត្រ​ខ្នាត​ធំ​មួយ​ដែល​ការសង​សង់​ទាមទារ​នូវ ការអនុវត្ត​ជា​ជំហានៗ​។ ដោយ​ក្នុងនោះ​ជំហាន​ទីមួយ​គឺមាន ប្រវែង​៤.៧០០​ម៉ែត្រ បំពាក់​សំណង់​សិល្បការ​ចំនួន​១៧​កន្លែង​, ជំហាន​ទី​ពីរ​មាន​ប្រវែង​៧.០០០​ម៉ែត្រ បំពាក់​សំណង់​សិល្បការ​ចំនួន​១៦​កន្លែង​និង​ជំហាន​ទី​បី​ដែល​កំពុង តែ​ដំណើរ​ការសាងសង់​នេះ​គឺមាន​ប្រវែង​៥.០០០​ម៉ែត្រ បំពាក់​សំណង់​សិល្បការ​ចំនួន​២១​កន្លែង​។ នៅពេល​បញ្ចប់​ជំហាន​ទី​បី​នេះ ក្រសួង​គ្រោង​នឹងធ្វើ​ការសាងសង់​នូវ ជំហាន​ទី​បួន​បន្តទៀត​ដែលមាន​ប្រវែង​៤.០០០​ម៉ែត្រ​។​

​ក្រោយ​ការសាងសង់​ត្រូវ​បានបញ្ចប់​ទាំងស្រុង ប្រឡាយ​មេ​បូព៌ា នឹង​ផ្តល់​ទឹក​ស្រោចស្រព​ដល់​ផ្ទៃដី​បង្កបង្កើនផល​ប្រមាណ​១៥.០០០​ហិកតា​និង​អាចធ្វើ​ស្រូវ​បាន​បី​ដង​​ក្នុង​មួយឆ្នាំ​៕​P