សាងសង់​អគា​សិក្សា​២​ខ្នង​មាន​១០​បន្ទុប់ អំណោយ​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​

319

(​ក្រចេះ​)៖ ពិធី​ក្រុង​ពាលី​បញ្ចុះបឋមសិលា​សាលាបឋមសិក្សា ចំនួន​២​ខ្នង មាន​១០​បន្ទប់ ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​។ ហើយ​ពិធី​នេះ ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៧ ក្រោម​អធិបតី​ដោយ លោក សរ ចំ​រ៉ុង អភិបាលខេត្ត​ក្រចេះ លោក ប៉ាន់​ខែម ប៊ុនថន ប្រធាន​សម្ពន្ធ​យុវជន​ស្រឡាញ់​សន្តិភាព និង​ថ្នាកដឹកនាំ​មន្ទីរ កងកម្លាំង​ទាំងបី​ប្រភេទ រួមជាមួយ យុវជន ក​១៥៧ សាខា​ខេត្តក្រចេះ ព្រមទាំង​ប្រជាពលរដ្ឋ​សរុប​ប្រមាណ​ជាង​៨០០​នាក់​ផងដែរ បាន​អញ្ជើញ​ចូលរួម​ពិធី​ក្រុង​ពាលី បញ្ចុះបឋមសិលា​កសាង​អគា​សិក្សា នៅ​បរិវេណ​សាលាបឋមសិក្សា​ព្រែក​ប្រាំង ឃុំ​ព្រែក​ប្រសព្វ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ​។

​លោក សេក ប៊ុនហេង អភិបាលស្រុក​ព្រែក​ប្រសព្វ បានបញ្ជាក់​ប្រាប់​តាម​ទូរស័ព្ទ កាលពី​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៧​នេះ ថា​ពិធី​ក្រុង​ពាលី ប​ញ្ជុះ​បឋមសិលា​សាងសង់​អគា​សិក្សា សាលាបឋមសិក្សា​ព្រែក​ប្រាំង​នេះ ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយគរដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​ក​តិ​ព្រិ​ទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចំនួន​២​ខ្នង​ស្មើនឹង​១០​បន្ទុប់​។ ហើយ​លោក​ជំនួស​ឲ្យ​មាតា​បី​តា​សិស្ស​និង​ប្រជាពលរដ្ឋ រស់នៅក្នុង​ស្រុក​ព្រែក​ប្រសព្វ​ទាំងមូល សូម​គោរព​ថ្លែងអំណរគុណ​សម្ដេចអគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រិ​ទ្ធ​បណ្ឌិត​ប៊ុនរ៉ានី ចំពោះ​សម​ទ្ធិ​ផល​ថ្មី​នេះ ពិតជា​មិនអាច​បំភ្លេចបាន ព្រោះ​សមិទ្ធិផល​នេះ បាន​ដក់​ជាប់​ក្រអៅបេះដូង​ប្រជាពលរដ្ឋ​គ្រប់រូប​តរៀង​ទៅ​។ ហើយពី​ពេលនេះ​តទៅ យើងខ្ញុំ​ទាំងអស់គ្នា នឹង​សង្ឃឹមថា សម្ដេច​នឹង​បន្ដ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ក្នុងស្រុក​ព្រែក​ប្រសព្វ​បន្ថែមទៀត ជាក់​ជាពុំខាន​ឡើយ​។​

​លោក​អភិបាលស្រុក​បាន​បន្ថែម​ទៀតថា​សមិទ្ធផល របស់ ឯកឧត្តម សរ ចំ​រ៉ុង អភិបាលខេត្ត​ក្រចេះ​និង លោក ជំទាវ​ផ្ដល់ជូន​ពលរដ្ឋ​ក្នុងស្រុក​ព្រែក​ប្រសព្វ កន្លងមក​ក្នុងការ​ចូលរួមចំណែក សាងសង់ ជួសជុល​ផ្លូវ និង​វត្ត តាម​មូលដ្ឋាន​ភូមិ​ឃុំ​ដោយ​ចំណាយ​ថវិការ​សរុប ចំនួន​៤៧,៥៥០,០០០​រៀល ព្រមទាំង​សម្ភារៈ​មួយចំនួនទៀត​៕L ដោយ​៖ សេង​ឃួន​