សាច់គោ​បំពង​ល្ង

897

+ គ្រឿងផ្សំ​មាន​៖
– សាច់គោ​
– ល្ង ស​
– ម្សៅ​ឆា​
– ម្សៅ​បំពង​
– ស្ករ ស​
– ប៊ីចេង​
– អំបិល​
– ស៊ុតមាន (​យក​ផ្នែក​ក្រហម​)
– ស្លឹក​ក្រូចសើច​
– ប្រេងឆា​
– ម្រេច​

+ វិធី​ធ្វើ៖​
– ហាន់សាច់​គោ​ជា​បន្ទះ មិន​ស្ដើង​ពេក លាង​ទឹក​អោយ​ស្អាត រួច​ប្រលាក់​សាច់គោ​ជាមួយ​ប្រេងខ្យង អំបិល ប៊ីចេង ស្កស ម្រេច​
-​វ៉ៃ​ស៊ុតមាន់ ដាក់​ទឹក​បន្តិច ម្សៅ​បំពង​តិច​
-​ចាក់​ម្សៅ​ឆា​ចូល នឹង​ល្ង​រាង​ច្រើន​បន្តិច​
-​ចាក់​ប្រេងឆា ទុកអោយ​ក្ដៅ ដាក់​សាច់​ចូល បំពង​ជិត​ឆ្អិន បន្ទាប់មក​ដាក់​ស្លឹក​ក្រូចសើច​ចូល ទាល់តែ​ក្រហម សាច់​ជាការ​ស្រេច ៕ ប្រភព​: Sim Asia​