សាច់គោ​អាំង​រុំ​ផ្សិត​ម្ជុល​

502

+ គ្រឿងផ្សំ​៖
– សាច់គោ (​សាច់​ច​ន្ល​ក​)
– សាច់ជ្រូក​បី​ជាន់ ចៀរ​ស្តើងៗ និង​វែងៗ
– ផ្សិត​ម្ជុល កាត់​ជា​ពីរ អោយ​ខ្លី​ល្អ​
– ល្ងស
– ទឹក​ប្រេងខ្យង
– ស្លឹក​ខ្ទឹម

+ វិធី​ធ្វើ​៖ យក​សាច់​ដែល​បានចៀរ​រួចហើយនោះ រុំ​ផ្សិត​ម្ជុល​ដោយ​ប្រើ​ដៃ​ថ្នមៗ រួចហើយ​យក​ស្លឹក​ខ្ទឹម មក​ចងវា (​ច្របាច់​វា​អោយ​ទន់​បន្តិច​ដើម្បី​ធ្វើជា​ចំណង ហើយ​កុំ​ទាញ​វា​ខ្លាំងពេក ព្រោះ​វា​ឆាប់​ដាច់​) កុំអោយ​វារ​លា បន្ទាប់មក​រាប​ដាក់​ចាន ចាក់ទឹក​ប្រេងខ្យង​ពីលើ​សាច់​បន្តិចៗ រួចហើយ​រោយ​ល្ងស ពីលើ បន្ទាប់មក​យកទៅ​អាំង​ឲ្យ​ឆ្អិន ជ្រលក់​ជាមួយនឹង​ទឹកត្រី​កោះកុង ឬ​ទឹក​ក្រូចឆ្មារ​ម្រេច ដោយ​ផ្ទាប់​ជាមួយនឹង​បន្លែ​ផ្សេងៗ​ទៅតាម​ចំណូលចិត្ត​ជាការ​ស្រេច ៕ ប្រភព​: Facebook​