សាច់ជ្រូក​ខ​ទឹកឃ្មុំ​

620
ចែករម្លែក
  • 4
    Shares

+ គ្រឿងផ្សំ
– ​សាច់ជ្រូក ១​គីឡូ​
– ​ផ្សិត​ខ្មៅ ២​ខាំ​
– ​ការ៉ុត ១​មើម​
– ​ខ្ទឹមស ៦​កំពឹស​
– ​ម្រេច ១​ស្លាបព្រា​កាហ្វេ​
– ​ឫស​ជីរវ៉ាន់ស៊ុយ ៣
– អំបិល ១ស្លាបព្រាកាហ្វេ
– ​ទឹកស៊ីអ៊ីវ ២​ស្លាបព្រា​បាយ​
– ​ប្រេងខ្យង ២​ស្លាបព្រា​បាយ​
– ​ទឹកឃ្មុំ ៣​ស្លាបព្រា​បាយ

+ ​វិធី​ធ្វើ
– ​បុក​ខ្ទឹមស ម្រេច ឫស​ជីរវ៉ាន់ស៊ុយ ឲ្យ​ម៉ត់ រួច​ដាក់​ខ្ទះ​ចាក់​ប្រេងឆា​ចូល​ទុក​ឲ្យ​ក្ដៅ​បន្តិច​សឹម ដាក់​រលីង​ខ្ទឹម​បុក​ឲ្យ​ឈ្ងុយ បន្ទាប់មក​ដាក់​សាច់ជ្រូក​ចូល (​ហាន់​ដុំៗ​ធំ​ល្មម​) កូរ​ឲ្យ​ដាច់ទឹក បន្តិច ទើប​ដាក់​ទឹកស៊ីអ៊ីវ អំបិល ប្រេងខ្យង និង​ទឹកឃ្មុំ​ចូល​កូរ​ឲ្យ​សព្វ​ទុក​ឲ្យ​ពុះ​ម្ដង ទើប​ចាក់ទឹក ចូល​ឲ្យ​លិច​សាច់​ទុក​ឲ្យ​ពុះ បន្ទាប់មក​ហាន់​ការ៉ុត និង​ដាក់​ផ្សិត​ចូល​រម្ងាស់​ឲ្យ​ឆ្អិន​បន្លែ និង​សាច់ រួច​ជាការ​ស្រេច ៕ ប្រភព​: Ying World Food