សាច់ជ្រូក​ចិញ្ច្រាំ​ឆា​ម្រះព្រៅ​

3266
ចែករម្លែក

+ គ្រឿងផ្សំ​
– សាច់ជ្រូក​ចិញ្ច្រាំ ៥​ខាំ​
– ម្ទេស (​ដាក់​តាម​ចំណូលចិត្ត​
– ខ្ទឹមស ៥​កំពឹស​
– ទឹកត្រី កន្លះ​ស្លាបព្រា​បាយ​
– ទឹកស៊ីអ៊ីវ កន្លះ​ស្លាបព្រា​បាយ​
– ទឹក​ប្រេងខ្យង ១​ស្លាបព្រា​បាយ​
– ស្ករស ១​ស្លាបព្រា​បាយ​
– ជី​ម្រះព្រៅ​
– ជី​ក្រហម​

+ វិធី​ធ្វើ​
– បុក​ម្ទេស និង​ខ្ទឹមស ជាមួយគ្នា​ឲ្យ​ម៉ដ្ឋ ដាក់​ដាំ​ប្រេងឆា រួច​ដាក់​ខ្ទឹមស និង​ម្ទេស​ដែល​បុក​ហើយ លីង​ឲ្យ​ឈ្ងុយ​បន្តិច សឹម​ដាក់​សាច់ជ្រូក​ចិញ្ច្រាំ​ចូល បន្ទាប់​ឆា​ឲ្យ​ដាច់ទឹក​បន្តិច ដាក់​គ្រឿង ប្រេងខ្យង ស្ករស ទឹកត្រី ទឹកស៊ីអ៊ីវ បន្ថែម​ទឹក​ធម្មតា​បន្តិច​ឆា​ឲ្យ​សព្វ​គ្រឿង និង​ដាច់ទឹក​សឹម​ដាក់​ជី​ម្រះព្រៅ និង​ជីរ​ក្រហម​ចូល​ឆា​ត្រឡប់​វា បន្តិច រួច​ជាការ​ស្រេច ៕ ប្រភព​: Chahna mint​