សាច់ជ្រូក​ញាត់​ផ្លែ​មៀន​

290
ចែករម្លែក
  • 1
    Share

+ គ្រឿងផ្សំ​
– ​ផ្លែ​មៀន (​ប្រភេទ​ផ្លែ​សាច់​ច្រើន​)
– ​សាច់ជ្រូក​៤​ខាំ​
– ​ម្រេចខ្មៅ​ម៉ត់ ១​ស្លាបព្រា​កាហ្វេ​
– ​ខ្ទឹមស ៤​កំពឹស​
– ​អំបិល ១​ស្លាបព្រា​កាហ្វេ​
– ​ស្ករត្នោត ១/២​ស្លាបព្រា​បាយ​
– ​ឫស​ជីរវ៉ាន់ស៊ុយ (​ហាន់​ម៉ត់​) ១​ស្លាបព្រា​កាហ្វេ​
– ​ស្លឹក​ចា​ភ្លូ​
– ​ម្ទេស ៣​គ្រាប់​
– ​ក្រូចឆ្មារ​១​ផ្លែ​

+ ​វិធី​ធ្វើ​
– ​ដាក់​ផ្លែ​មៀន​ត្រាំ​ទឹកអំបិល​រយៈពេល​១៥​នាទី ទើប​ស្រង់​ចេញ​បកសម្បក​រួច​ឆ្កឹះ​យក​គ្រាប់​ចេញ​
– ​ដាក់​រលីង​ខ្ទឹមស ឫស​ជី​វ៉ាន់ស៊ុយ​ឲ្យ​ឈ្ងុយ​បន្តិច​សឹម​ដាក់​សាច់ជ្រូក ស្ករត្នោត និង​អំបិល​ចូល​ឆា ឲ្យ​ឆ្អិន​រួច​ដាក់​ម្រេច​ឆា​ត្រឡប់​ឲ្យ​សព្វ បន្ទាប់មក​យក​សាច់ជ្រូក​ឆា​ហើយ​ញាត់​ក្នុង​ផ្លែ​មៀន ហាន់​ម្ទេស និង​ក្រូចឆ្មា​(​ហាន់​ទាំង​សម្បក​) ជា​ចំណិត​តូចៗ​ដាក់​ពីលើ​សាច់មៀន​ដែល​ញាត់​សាច់ហើយ រួច​យក​ផ្ទាប់​ញ៉ាំ​ជាមួយ​ស្លឹក​ចា​ភ្លូ ៕ ប្រភព​: food.barnbarn​