សាច់ជ្រូក​បី​ជាន់​បំពង​ខ្ទឹម​

3665
ចែករម្លែក
  • 1
    Share

+ គ្រឿងផ្សំ​
– សាច់ជ្រូក​បី​ជាន់ ៣​ខាំ​
– ម្រ៉េ​ច​ម៉ត់ កន្លះ​ស្លាបព្រា​កាហ្វេ​
– ម្សៅ​ខ្ទឹម 1/4 ស្លាបព្រា​កាហ្វេ​
– ម្សៅ​ស៊ុប​ខ្នរ 1/3 ស្លាបព្រា​កាហ្វេ​
– ទឹកស៊ីអ៊ីវ កន្លះ​ស្លាបព្រា​បាយ​
– ខ្ទឹមស​ចិញ្ច្រាំ ៧​កំពឹស​
– ត្រសក់ ២​ផ្លែ​
– ទឺ​ក​ម្ទេស

+ វិធី​ធ្វើ​
– សាច់ជ្រូក​ហាន់​ដុំៗ​រួច​ប្រឡាក់​គ្រឿង​ជាមួយ ម្រេច ម្សៅ​ខ្ទឹម ម្សៅ​ស៊ុប​ខ្នរ និង​ទឹកស៊ីអ៊ីវ ច្របល់​ឲ្យ​សព្វ​គ្រឿង​រួច​ដាក់​បំពង​ឲ្យ​ជិត​ឆ្អិន ដាក់​ខ្ទឹមស​ចូល​បំពង​ឲ្យ​ក្រហមឆ្អិន​ស្រង់​ដាក់​ចាន ពេញ​ញ៉ាំ​ជ្រលក់​ជាមួយ​ទឹកម្ទេស ផ្ទាប់​ជាមួយ​ត្រសក់​ខ្ចី ៕ ប្រភព​: Ying world food​