សាច់ជ្រូក​បី​ជាន់​បំពង​

3341
ចែករម្លែក
  • 2
    Shares

+ គ្រឿងផ្សំ​
– សាច់ជ្រូក​បី​ជាន់ ៣​ខាំ​
– ម្ទេស​អាចម៍សត្វ និងម្ទេសក្រហម ១០​គ្រាប់​
– ខ្ទឹមស ៧​កំពឹស​
– ឫស​ជីរវ៉ាន់ស៊ុយ ៤​ដើម​
– ម្សៅ​បំពង ១​ស្លាបព្រា​បាយ​
– អំបិល​ម៉ត់ កន្លះ​ស្លាបព្រា​កាហ្វេ​

+ វិធី​ធ្វើ​
– ដំបូង​ហាន់សាច់​ជ្រូក​ជា​ដុំ​តូចៗ​ល្មម រួច​ប្រឡាក់​ជាមួយ​ម្សៅ​បំពង​ឲ្យ​សព្វ ទើប​ដាក់​បំពង​ឲ្យ ឡើង​ក្រហម​សឹម​ស្រង់​ចេញ​, ចិញ្ច្រាំ​ខ្ទឹមស ហាន់​ម្ទេស និង​ឫស​ជីរវ៉ាន់ស៊ុយ​ឲ្យ​ម៉ត់​
– ដាក់​ខ្ទះ​ដាក់​ប្រេងឆា​បន្តិច​រំលីង​ឲ្យ​ឈ្ងុយ​សឹម​ដាក់​សាច់ជ្រូក​បំពង​ចូល និង​រោយ​អំបិល​បន្តិច ឆា​ត្រឡប់​ចុះឡើង​ឲ្យ​ឆ្អិន​រួចហាន់ស្លឹកខ្ទឹមរោយពីលើ​ជាការ​ស្រេច ៕ ប្រភព​: Poiluang Cooking​