សាច់ជ្រូក​បំពង​ឆា​ម្រះព្រៅ រសជាតិ​ប្រៃ​ជូរអែម

191

+ ​គ្រឿងផ្សំ​៖
– សាច់ជ្រូក​បី​ជាន់
– សណ្តែកកួរ
– ម្រះព្រៅ
– ខ្ទឹមបារាំង
– អម្ពិល​
– ម្ទេស​ស្រស់​
– ប្រេងឆា
– អំបិល
– ស្ករស
– ម្សៅ​ស៊ុប​

+ វិធី​ធ្វើ​៖
– មុនដំបូង​យក​សាច់ជ្រូក​បី​ជាន់​លាង​ទឹក​ឲ្យ​ស្អាត ហាន់​ជា​កង់ៗ​តូចៗ​ល្មម​ទុក​ឲ្យ​ស្រស់ទឹក​ទើប​យក​វា​ទៅ​បំពង​ឲ្យ ស្រួយ​។​
– បន្ទាប់មកទៀត​គឺ​ចាក់​ប្រេងឆា​ចូល​ខ្ទះ​ដាក់​ឲ្យ​ក្តៅ​រួចហើយ​ចាក់ សាច់ជ្រូក​បី​ជាន់​បំពង រួច​ឆា​ចូល​ជាមួយនឹង​គ្រឿងផ្សំ​ដូចជា​អំបិល ស្ករស និង​ម្សៅ​ស៊ុប រួច​ថែម​អម្ពិល​ទុំ​ចូល​បន្តិច​ក៏បាន ឬក៏​ដាក់​ក្រូចឆ្មារ​ក៏បាន​ទៅតាម​ចំណង់​ចំណូលចិត្ត រួចហើយ​ចាក់ទឹក​ចូល​បន្តិច​ឆា​ចូលគ្នា​ឲ្យ​ចូលជាតិ​ចាំ​ដាក់​សណ្តែកកួរ និង​ខ្ទឹមបារាំង​ចូល​ឆា​ចូលគ្នា​ហើយ​បានដាក់​ម្រះព្រៅ និង​ម្ទេស​ចូល​ចុងក្រោយ រួច​ភ្លក្ស​រសជាតិ​ជូរ​ប្រៃ​ផ្អែម​ហើយ​ជាការ​ស្រេច ៕ ប្រភព​: Khmercookingrecipes​