សាច់ជ្រូក​បំពង​ទឹក​ការី

910

+ គ្រឿងផ្សំ​
– សាច់ជ្រូក ៣​ជាន់ ៨​ខាំ​
– ម្រេច​ម៉ត់ កន្លះ​ស្លាបព្រា​កាហ្វេ​
– អំបិល កន្លះ​ស្លាបព្រា​កាហ្វេ​
– គ្រឿង​បុក កន្លះ​ចាន​ច​ង្កឹះ (​គល់​ស្លឹកគ្រៃ រំដេង ខ្ទឹមស ខ្ទឹមក្រហម ម្ទេស​)
– ខ្ទឹះ​ដូង ១០០​មី​លី​លីត្រ​
– ប្រេងឆា ២​ស្លាបព្រា​បាយ​
– ម្ទេស​ឆា ២៥​ក្រាម​

+ វិធី​ធ្វើ​
– យក​សាច់​កាត់​ជា​ពីរ​ដុំ រួច​យកទៅ​ប្រលាក់​ជាមួយ​ម្រេច និង​អំបិល​អោយ​សព្វ​រួច​ទុកចោល ៣០​នាទី​។​
– ដាំ​ប្រេងឆា​អោយ​ក្តៅ ដាក់​គ្រឿង​បុក​ចូល​ឆា​អោយ​ឈ្ងុយ បន្ទាប់មក​ដាក់​ខ្ទឹះ​ដូង និង​ម្ទេស​ឆា ចូល​កូ​អោយ​សព្វ​ដាំ​អោយ​ពុះ​ដាក់​អំបិល​កន្លះ​ស្លាបព្រា​កាហ្វេ​កូ​អោយ​ស្ងួត​ទឹក​បន្តិច​សឹម​ដាក់ចុះ​ពី​ភ្លើង​។​
– យក​សាច់ជ្រូក​បំពង​អោយ​ឆ្អឹ​ន និង​ប្រែ​ពណ៌​ក្រហម​ល្អ​រួច​យកទៅ​ហាន់​ស្តើងៗ​រៀប​ដាក់​ចាន សម្រាប់​ទទួលទាន រួច​ស្រោច​ទឹក​ការី​ពីលើ​ជាការ​ស្រេច​៕ ប្រភព​: housewifekh.com​