សាច់ញាតិ​ជនរងគ្រោះ​លើ​យន្តហោះ​បាត់​ខ្លួន MH370 ប្រគល់​បំណែក​ជាច្រើន​ដុំ​ដល់​រដ្ឋាភិបាល​ម៉ាឡេស៊ី ដោយ​ជឿថា​វា​ជា​បំណែក​យន្តហោះ​នោះ​ហើយ

688
ចែករម្លែក
  • 38
    Shares

​សាច់ញាតិ​របស់​ជនរ​ង​គ្រោះ​លើ​យន្តហោះ MH370 កាលពី​ថ្ងៃ​សុក្រ​ទី​៣០​វិច្ឆិកា​បានបង្ហាញ​នូវ​អ្វីដែល​ពួកគេ​ជឿថា​ជា​បំណែក​ពី​យន្តហោះ​នេះ ដែល​ពួកគេ​សង្ឃឹមថា​អាចជួយ​ដោះស្រាយ​អាថ៌កំបាំង​នៃ​ការបាត់​យន្តហោះ​នេះ​បាន​។​

​កម្ទេចកម្ទី​ទាំងនេះ​ត្រូវបាន​បង្ហាញ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅឯ​ទីស្នាក់ការ​កណ្តាល​របស់​ក្រសួង​ដឹកជញ្ជូន​ម៉ាឡេស៊ី​នៅ​ទីក្រុង​ពូ​ត្រា​ចា​យ៉ា កាលពី​ថ្ងៃ​សុក្រ ខណៈដែល​បំណែក​ទាំងនោះ​ត្រូវបាន​ប្រគល់​ឱ្យទៅ​រដ្ឋាភិបាល​ជា​ផ្លូវការ​។​

​បំណែក​ថ្មីៗ​ចំនួន ៥ ដុំ​ត្រូវបាន​គេ​រកឃើញ​នៅ​ប្រទេស​ម៉ា​ដា​ហ្គា​ស្កា កន្លែង​ដែល​បំណែក​ខ្លះ​ពី​យន្តហោះ MH370 ត្រូវបាន​រកឃើញ​កាលពី​ខែសីហា​ថ្មីៗ​នេះ​។​

​ជើងហោះហើរ MH370 កំពុងធ្វើដំណើរ​ពី​ក្រុង​គូ​ឡា​ឡាំ​ពួ​ទៅ​ទីក្រុង​ប៉េកាំង​នៅ​ថ្ងៃទី ៨ ខែមីនា​ឆ្នាំ ២០១៤ ជាមួយ​មនុស្ស ២៣៩ នាក់​នៅលើ​យន្តហោះ នៅពេល​វា​បាត់​និង​បង្កឱ្យមាន​អាថ៌កំបាំង​ដែល​ធ្វើឱ្យ​ពិភពលោក​ឆ្ងល់​រហូតមកដល់​សព្វ​ថ្ងៃ​។​

​របាយការណ៍​ផ្លូវការ​មួយ​ដែល​បានចេញ​ផ្សាយ​កាលពី​ខែកក្កដា​បន្ទាប់ពី​មានការ​ស៊ើបអង្កេត​រយៈ​ពេល​៥​ឆ្នាំ​ឥតប្រយោជន៍ មិនបាន​ផ្តល់​តម្រុយ​អំពី​មូល​ហេតុដែល​យន្តហោះ​បាត់​ខ្លួន​នោះទេ ដោយ​ធ្វើឱ្យ​សាច់ញាតិ​ខឹង​ជាខ្លាំង​។

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​បញ្ចេញ​ដោយ​សមាគម​សម្រាប់​សាច់ញាតិ​ជនរងគ្រោះ​ហៅថា Voice370 ពួកគេ​និយាយថា​មិនមាន​ពាក្យ​អ្វី​ពី​រដ្ឋាភិបាល​ម៉ាឡេស៊ី​ស្តីពី​កិច្ចខិតខំ​ប្រឹងប្រែង​បន្ថែម​ឬ​ការវិវត្ត​នៅក្នុង​ការស្វែងរក​នោះទេ ចាប់តាំងពី​របាយការណ៍​បានចេញ​កាលពី​ខែកក្កដា​មក​៕ ដោយ៖ កញ្ញាដាលីស

សាច់ញាតិ​ជនរងគ្រោះ​កំពុង​បង្ហាញ​បំណែក​ដែល​ពួកគេ​ជឿថា​ជា​របស់​យន្តហោះ MH370