សាច់សត្វ​ព្រៃ​មិន​ខ្វះ​ទេ​នៅ​ផ្សារ​ខេត្តស្ទឹងត្រែង​

873

ដោយ​: សុខុម / ស្ទឹងត្រែង​: សាច់​ព្រៃ​ជាច្រើន​ប្រភេទ ត្រូវបាន​ឈ្មួញ​ដុះ​ស្លែ​ដាក់លក់​នៅ​ខាងកើត​ផ្សារ​ខេត្តស្ទឹងត្រែង​ដោយ​សេរី មិន​ខ្លាចញញើត​សមត្ថកិច្ច​ទាល់តែសោះ​។ ការ​ដាក់លក់​បែបនេះ គេ​ឃើញ​មាន​ជា​រៀងរាល់ថ្ងៃ​ដូច​ដាក់លក់​ត្រី​អ៊ីចឹង​។​

​ប្រជាពលរដ្ឋ​ដែល​មិន​ពេញចិត្ត ចំពោះ​ការ​ដាក់លក់​សត្វព្រៃ​ខុសច្បាប់​បែបនេះ បាន​សំណូមពរ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ និង​ស្ថាប័ន​ជំនាញ​ជួយ​ចាត់វិធានការ​ទៅលើ​ឈ្មួញ​លក់​សត្វព្រៃ​នោះ​ផង ពីព្រោះថា ការដាក់​លក់​នៅ​កណ្តាល​មហាជន​ដោយ​បើកចំហ​បែបនេះ ហាក់បីដូច​ជាការ​បំផុសស្មារតី ដល់​អ្នកទទួល​ទា​នស​ត្វ​ព្រៃ កាន់តែ​ច្រើនឡើង និង​បង្កើត​បទល្មើស​ចាប់​សត្វ​ខុសច្បាប់​យកមក​លក់​នៅលើ​ទីផ្សារ​រាល់ថ្ងៃ​។​

​ប្រភពពី​ប្រជាពលរដ្ឋ​បានលើកឡើង​ទៀតថា បើ​អាជ្ញាធរ​ក្នុង​ខេត្តស្ទឹងត្រែង មិន​ជួយ​ទប់ស្កាត់​ការលក់ដូរ​សត្វព្រៃ​បានទេ​នោះ សូម​ខាង​អង្គការ​សង្គ្រោះ​សត្វព្រៃ មេត្តា​ចុះមក​បង្ក្រាប​ផង ដើម្បី​កាត់បន្ថយ​ការលក់​សត្វព្រៃ​ជា​រៀងរាល់ថ្ងៃ​។ រាល់ថ្ងៃ​សត្វព្រៃ​រាប់សិប​គីឡូ​ត្រូវបាន​គេ​លក់​។ តែបើ​សិន​មានការ​បង្ក្រាប​ខ្លះ​ក៏​អាច​កាត់បន្ថយ​បាន​មួយកម្រិត​ដែរ​៕ ល​