សាច់​បី​ជាន់​ឆាកា​ពិ​

1599
ចែករម្លែក

+ គ្រឿងផ្សំ​
– សាច់​បី​ជាន់ ៤​ខាំ​
– កាពិ ១​ស្លាបព្រា​បាយ​
– ខ្ទឹម​ក្រម ១​មើម (​ហាន់​)
– ម្ទេស​ក្រៀម ៥​គ្រាប់​
– ស្ករត្នោត ១/២​ស្លាបព្រា​បាយ​
– ទឹកត្រី ១​ស្លា​ព្រា​បាយ​
– ម្ទេស​ស្រស់ ២​គ្រាប់ (​ហាន់​)
– ស្លឹក​ក្រូចសើច ៣​សន្លឹក (​ហាន់​ល្អិតៗ​)

+ វិធី​ធ្វើ​
– ហាន់សាច់​បី​ជាន់​ដុំ​តូចៗ​ទុក​មួយអន្លើ​
– ដាក់​ខ្ទឹមក្រហម​ពាក់កណ្ដាល​បុក​ជាមួយ​កាពិ និង​ម្ទេស​ក្រៀម​ឲ្យ​ម៉ត់ រួច​ដាក់​ប្រេងឆា​ក្នុង​ខ្ទះ ឲ្យ​ក្ដៅ​បន្តិច​ដាក់​កាពិ​បុក​រលីង​ឲ្យ​ក្រៀម​បន្តិច​សឹម​ដាក់​សាច់ជ្រូក​ចូល​ចាក់ទឹក​កូរ​វា​ឲ្យ សព្វ​គ្រឿង​ពេល​ពុះ​ដាក់​ស្ករត្នោត ទឹកត្រី រួច​រម្ងាស់​វា​ឲ្យ​ឆ្អិន​សឹម​ដាក់ ខ្ទឹមក្រហម​ដែល​នៅសល់ និង​ហាន់​ម្ទេស​ស្រស់ ស្លឹក​ក្រូចសើច​ដាក់ចូល​ឆា​ត្រឡប់​វា​ចុះឡើង​បន្តិច​រួច​ជាការ​ស្រេច ៕ ប្រភព​: Ying World Food

#