សាច់​បី​ជាន់​បំពង​

430
ចែករម្លែក
  • 1
    Share

+ គ្រឿងផ្សំ
– សាច់ជ្រូក​បី​ជាន់ ៥​ខាំ​
– ទឹកស៊ីអ៊ីវ ១​ស្លាបព្រា​បាយ​
​- ទឹកស៊ីអ៊ីវ ខាប់ ១/២​ស្លាបព្រា​បាយ​
– ប្រេងខ្យង ២​ស្លាបព្រា​បាយ​
​- ល្ង ស ស្លាបព្រា​បាយ​
​- អំបិល ១/២​ស្លាបព្រា​កាហ្វេ​
– ស្ករស ២​ស្លាបព្រា​កាហ្វេ​
– ម្រេច​ម៉ត់ ១​ស្លាបព្រា​កាហ្វេ​

+ ​វិធី​ធ្វើ​
– លាង​សាច់ជ្រូក​ឲ្យ​ស្អាត រួច​ហាន់​ជា​ដុំ​តូចៗ​ល្មម រួច​ប្រឡាក់​ជាមួយ ប្រេងខ្យង ទឹកស៊ីអ៊ីវ​និង ទឹកស៊ីអ៊ីវ​ខាប់ អំបិល ស្ករស ម្រេច ល្ង ច្របល់​ឲ្យ​សព្វ​សាច់​ទុក​ឲ្យ​ចូលជាតិ​រយៈពេល ៣០​នាទី បន្ទាប់មក​យកទៅ​បំពង​ឲ្យ​ឆ្អិន រួច​ជាការ​ស្រេច ៕ ប្រភព​: poiluang_cooking​