សាច់​បំពង់ក​រីក​ធំ អាចធ្វើ​ទុក្ខ​កូន​អ្នក​ដូចម្តេច​ខ្លះទៅ​?

309
ចែករម្លែក

​ដោយសារតែ​សាច់​បំពង់ក​ចាប់​មេរោគ​ដែល​ចូលមកក្នុង​ខ្លួន​នោះ ដូចនេះ​ជាលិកា នៃ​សាច់​បំពង់ក​អាច​ហើម​មួយរយៈ នៅពេលដែល​វា​ព្យាយាម​ប្រយុទ្ធ​ប្រឆាំងនឹង​ការ ឆ្លង​មេរោគ​។​

​រោគសញ្ញា​ខាងក្រោម​នេះ ជារឿយៗ​ត្រូវ​បានមក​ជាមួយនឹង​ការរីក​ធំ​នៃ​សាច់​បំពង់ក ៖

​- ពិបាក​ដកដង្ហើម​តាម​ច្រមុះ​
– ​ដកដង្ហើម​តាម​មាត់​
– ​និយាយ​សំឡេង​ដូច​ទៅនឹង​ការ​ច្របាច់​ច្រមុះ​
– ​សម្លេង​ដកដង្ហើម​រំខាន​
– ​ស្រមុក​
– ​ឈប់​ដកដង្ហើម​ប៉ុន្មាន​វិនាទី​អំឡុងពេល​គេង​
– ​មាន​រោគសញ្ញា​នៃ​បញ្ហា​ឆ្អឹង​ស៊ីនុស​ញឹកញាប់​

​អាច​នឹងមាន​ការឆ្លង​មេរោគ​នៅ​នឹង​ត្រចៀក​កណ្តាល​ចំពោះ​កុមារ​ដែល​ដល់​អាយុ​ចូល​សាលារៀន​។​

​ប្រសិនបើ​ការរីក​ធំ​របស់​សាច់​បំពង់ក​ត្រូវបាន​សង្ស័យ គ្រូពេទ្យ​អាច​សួរ​អំពី​រោគសញ្ញា និង​បន្ទាប់មក​ពិនិត្យ​លើ​ត្រចៀក ច្រមុះ និង​បំពង់ក​របស់​កូន​អ្នក​។​

​ដើម្បី​ឲ្យ​មើល​បាន​កាន់តែច្បាស់ គ្រូពេទ្យ​អាច​សុំ​ថត​កាំរស្មី​អ៊ី​ច​។ ចំពោះ​ការឆ្លង​មេរោគ ដែល​ត្រូវបាន​សង្ស័យគ្រូពេទ្យ​អាច​ចេញ​វេជ្ជបញ្ជា​ឲ្យ​ប្រើ​ថ្នាំ​អង់​ទី​ប៊ី​យោ​ទិច​៕ ដោយៈ health.com.kh