សាច់​លៀស​បំពង​

1468
ចែករម្លែក

គ្រឿងផ្សំ​៖

– លៀស​បួន​កំប៉ុង​ស្រុះ​រួច​ឆ្កឹះ​យកតែ​សាច់​ខាងក្នុង​ទុក​មួយអន្លើ​
– ពង​ទា​ពីរ​គ្រាប់​
– អំបិល​មួយ​ស្លាបព្រា​កាហ្វេ​
– ស្ករស​មួយ​ស្លាបព្រា​កាហ្វេ​

​+ ធ្វើ​ទឹកអំបិល​ម្រេច​ក្រូចឆ្មារ​សម្រាប់​ជ្រលក់

វិធី​ធ្វើ​៖
– វាយ​ពង​ទា​អោយ​ឡើង​បន្តិច​
– ចាក់​លៀស​ចូល​ថែម​អំបិល ស្ករស​
– យក​ស្លាបព្រា​បាយ​កូរ​អោយ​សព្វ​និង​ដួស​ម្តង​មួយ​ស្លាបព្រា​ពេញៗ ដាក់​បំពង​ក្នុង​ប្រេង​ដែល​កំពុង ដាំ​ក្តៅ​លើ​ខ្ទះ រួច​ប្រែ​អោយ​ឆ្អិន​ទាំងសងខាង​។​
– ទទួលទាន​ជាមួយ​ទឹក​អំបិលម្រេច​ក្រូចឆ្មារ​ ៕ ប្រភព​: maradyrecipes