សាច់​ស្តេ​ក​ល្បីឈ្មោះ​កំពុង​បំពេញតម្រូវការ​ទីផ្សារ​កម្ពុជា​

1420
ចែករម្លែក

​​ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញៈ​ដោយសារ​តម្រូវការ​ទីផ្សារ​មានការ​កើនឡើង​ខ្ពស់ នៃ​អ្នក​ទទួលទាន​អាហារ​បែប ប​ញ្ចឹ​ម​ប្រទេស​។​ដូច្នេះហើយ​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​និង​ដើរ​តាម​ឱ្យទាន់ បណ្តាល​ប្រទេស​នានា​ជុំវិញ​ពិភពលោក​ទើប ក្រុមហ៊ុន​វិនិយោគ Sopheavorn Investment Co.Ltd សម្រេច​នាំចូល​នូវ​ប្រភេទ​សាច់​អាំង ក្រោម​ផ្លាកសញ្ញា សាន​តា​ហ្វេ​ស្តេ​ក (Santa Fé Steak ) ដែល​កំពុងតែ​ល្បីឈ្មោះ​នៅ​ប្រទេស​ថៃ ដែល​ដំណើរការ​ជិត​១១០ សាខា​រួមជាមួយ​មុខម្ហូប​ច្រើន​ប្រភេទ នឹងមាន​វត្តមាន​លើកដំបូង​នៅ​កម្ពុជា​។​

​ក្រុមហ៊ុន KT Restaurant Co. Ltd, ជា​ប្រតិបត្តិ​ករ​ភោជនីយដ្ឋាន សាច់​អាំង ក្រោម​ផ្លាកសញ្ញា សាន​តា​ហ្វេ​ស្តេ​ក​(SantaFéSteak)​និង​ជា​ក្រុមហ៊ុន​នាំមុខគេ​ក្នុង​អាជីវកម្ម​សាច់​ស្តេ​ក​ជាមួយ​រូបមន្ដ​ពិសេស បាន​ចុះហត្ថលេខា កាលពី​ថ្ងៃទី​១៤ សីហា ២០១៨ លើ​កិច្ចព្រមព្រៀង​ផ្តល់​សិទ្ធិ​អាជីវកម្ម​អន្តរជាតិ​លើក ដំបូង ជូន​ដល់ ក្រុមហ៊ុន Sopheavorn Investment Co. Ltd, នៃ​ប្រទេស​កម្ពុជា ដើម្បី​បើក​ភោជនីយដ្ឋាន​ដំបូង​នៅ​សា​នតា​ហ្វេ​ស្តេ​ក​ក្នុង​រាជធានី​ភ្នំពេញ​។

​លោក សុរ៉ា​ឆៃ អគ្គនាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ខេ​ធី ខូ​អិ​ល​ធី​ឌី បាន​ថ្លែងថា “​សាន​តា​ហ្វេ​ស្តេ​ក បាន​ដំណើរការ ក្នុងប្រទេស​ថៃ​អស់​រយៈពេល​ជាង 14​ឆ្នាំ មកហើយ ដោយមាន​ហាង​នៅ​ទីក្រុង​បាងកក និង​តាម​បណ្តា​ខេត្ត​ទូទាំងប្រទេស​ថៃ ហើយនឹង​បន្ត ពង្រីក​ទៅ​គ្របដណ្តប់​តំបន់​ទាំងអស់​ពេញ​ប្រទេស​ថៃ​។

ជាមួយនឹង​ការប្តេជ្ញាចិត្ត​ដើម្បី​ផ្តល់អោយ​អតិ​ថ​ជន​នៅ រសជាតិ​ពិសេស​នៃ​សាច់​ស្តេ​ក​និង​គ្រឿងផ្សំ ដែល​បាន​នាំចូល​ពី​ជំវិញ​ពិភពលោក​ព្រមទាំង​ការ​ចម្អិន​យ៉ាង​សម្រិតសម្រាំង​បន្ថែម​ជាមួយនឹង​សេវាកម្ម​អតិ​ជន​ដ៏​ល្អ សាន់​តា​ហ្វេ បាន​ក្លាយជា​ភោជនីយដ្ឋាន​សាច់​អាំង​ឈានមុខ​ន​គេ​នៅ​ប្រទេស​ថៃ​។​


​លោក សុរ៉ា​ឆៃ បាន​បន្តទៀតថា នៅក្នុង​លក្ខខណ្ឌ​គុណភាព នឹង​បរិមាណ (​ចំនួន​ហាង​លក់ និង ការលក់​កាន់តែច្រើន​) ទីផ្សារ​អន្តរជាតិ គឺជា​គោលដៅ​ដ៏​សំខាន់​មួយ​សម្រាប់ សាន់​តា​ហ្វេ​ស្តេ​ក គឺ Sopheavorn Investment Co. Ltd. គឺជា​ដៃគូ​វិនិយោគ​ដ៏​រឹងមាំ​មួយ​របស់​យើង​)​។

​ចំណែក លោកស្រី ឌី​ម សុភា​វ័​ន្ត អគ្គនាយិកា នៃ​ក្រុមហ៊ុន​សុភា​វ័​ន្ត អ៊ី​ន​វេស​មែន ខូ​ល​អិ​ល​ធី​ឌី​មាន​ប្រសា​ស​ន៏​ថា​” លោកស្រី​មាន​សេចក្តី​រីករាយ​ណាស់​ដែល​បាន​ក្លាយជា​ដៃគូ​អាជីវកម្ម ជាមួយ KT Restaurant Co. Ltd. ដែលជា​ក្រុមហ៊ុន​ដ៏​ល្បី​និង​ឈានមុខ​គេ​ខាង​ភោជនីយដ្ឋាន សាច់​ស្តេ​កនៅ​ប្រទេស​ថៃ ។

សាច់​ស្តេ​ក គឺជា​សាច់​ដែលមាន​សក្តានុពល​និង​មាន កំណើន​ខ្ពស់​នៅក្នុង​ប្រទេស​ថៃ លោកស្រី​សុភា​វ័​ន្ត ក៏បាន​បន្តទៀតថា លោកស្រី​នឹង​ខិតខំ ផ្សព្វផ្សាយ​ទីផ្សារ​និង​បង្កើត មី​នុយ​ថ្មីៗ ដើម្បីអោយ​ភោជនីយដ្ឋាន​សាច់​ស្តេ​កសាន់​តា​ហ្វេ ដែលមាន​ការគាំទ្រ​យ៉ាងច្រើន​ពី​ប្រជាជន​ថៃ ទទួលបាន​ការគាំទ្រ​ពី​ប្រជាជន​កម្ពុជា​ផងដែរ និង​បន្ត​បើក​សាខា​អោយបាន​ប្រាំ​សាខា​ក្នុង​រយះពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​រហូតដល់​ឆ្នាំ​២០២៣”​។​

​​សូម​រំលឹកថា កាលពី​ថ្ងៃទី​១៤ សីហា ឆ្នាំ 2018 ក្រុមហ៊ុន KT Restaurant Co. Ltd និង ក្រុមហ៊ុន Sopheavorn Investment Co. Ltd. បាន​ចុះហត្ថលេខា នៅ​តំបន់​ពាណិជ្ជកម្ម​ដល់​ល្បី​នៅ​ទីក្រុង​បាងកក ផ្សារ​ទំនើប Central World ជាន់​ទី​បី ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ពី​លោកជំទាវ​ឧក​ញ្ញា សៀង ចាន់​ហេង អគ្គនាយិកា នៃ​ក្រុមហ៊ុន ហេង​អភិវឌ្ឍ​ន៏ ខូ​ល​អិ​ល​ធី​ឌី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕S/