សាទរ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អិ​ល​អូ​អិ​ល​ស៊ី​ចុះបញ្ជី​លក់​មូល​ប​ត្រ​បំណុល​ជា​ផ្លូវការ​

878
ចែករម្លែក

ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​មន្ត្រីជាន់ខ្ពស់​ធនាគារជាតិ​នៃ​កម្ពុជា​បានបង្ហាញ​ការអបអរសាទរ​ចំពោះ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អិ​ល​អូ​អិ​ល​ស៊ី​(​ខេ​ម​បូ​ឌា​)​ភីអិលស៊ី​ដែល​បាន​ចុះបញ្ជី​លក់​មូល​ប​ត្រ​បំណុល​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​១០​ខែឧសភា​ឆ្នាំ​២០១៩​កន្លងទៅ​។​

​បញ្ជាក់​នៅក្នុង​ពិធី​អបអរ​សារ​ទរ​ការចុះបញ្ជី​លក់​មូល​ប​ត្រ​បំណុល​ជា​ផ្លូវការ​នៅ​សណ្ឋាគារ​អ៊ី​ន​ធើ​កុងទីណង់តាល់​លោកស្រី​នាវ​ច័ន្ទ​ថា​ណា​អគ្គ​ទេសាភិបាលរង​ធនាគារជាតិ​នៃ​កម្ពុជា​បានឱ្យដឹងថា​ការបោះ​ផ្សាយ​និង​លក់​មូល​ប​ត្រ​បំណុល​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អិ​ល​អូ​អិ​ល​ស៊ី​គឺជា​ជំហាន​រីកចម្រើន​ថ្មី​មួយទៀត​បន្ថែម​ពីលើ​មូលនិធិ​បញ្ញើ​និង​កម្ចី​មូលនិធិ​របស់​អតិថិជន​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​។​

​លោកស្រី​នាវ​ច័ន្ទ​ថា​ណា​ក៏បាន​ឱ្យដឹង​ដែរ​ថាបើ​គេ​គិតពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ដែល​បាន​ផ្សាយ​លក់​មូល​ប​ត្រ​បំណុល​របស់ខ្លួន​នាពេល​ប​ច្ច​ប្បន្ន មាន​ចំនួន​ពីរ​ហើយ ។​ក្នុងនេះ​មានដូចជា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អិ​ល​អូ​អិ​ល​ស៊ី​(​ខេ​ម​បូ​ឌា​)​ភីអិលស៊ី និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ហត្ថ​កសិករ លី​មី​ធិ​ក​។​

ប្រការនេះ​បាន​ជួយ​ជម្រុញ​ទីផ្សារ​មូល​ប​ត្រ​ក៏ដូចជា​ជួយ​ជម្រុញ​ដល់​ប្រតិបត្តិការ​ទីផ្សារ​មូល​ប​ត្រ​អាស៊ាន​និង​ជួយ​រួមចំណែក​ដល់​ស្ថេរភាព​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ព្រមទាំង​ព​ន្លឿ​ន​សមាហរណកម្ម​ហិរញ្ញវត្ថុ​ក្នុង​តំបន់​។

​លោកស្រី​បានបញ្ជាក់​ឱ្យដឹង​បន្ថែមថា​“​ចំពោះ​ការបោះ​ផ្សាយ​មូល​ប​ត្រ​ជា​ប្រាក់រៀល​គឺ​បាន​ជួយ​ជម្រុញ​ការប្រើប្រាស់​ប្រាក់រៀល​ក្នុង​សេដ្ឋកិច្ច និង​ជួយ​អភិវឌ្ឍន៍​ទីផ្សារ​មូល​ប​ត្រ​ឱ្យ​កាន់តែ​សកម្ម​ថែមទៀត ដោយ​ស្របតាម​យុទ្ធសាស្ត្រ​វិស័យ​ហិរញ្ញវត្ថុ​ឆ្នាំ​២០១៦-២០២៥ របស់​រាជរដ្ឋាភិបាល​កម្ពុជា​”​។

ដោយឡែក​លោក សុខ វឿន ប្រធាន​នាយក​ប្រតិបត្តិ អិ​ល​អូ​អិ​ល​ស៊ី បានឱ្យដឹងថា «​ទំហំ​នៃ​ការបោះ​ផ្សាយ​សញ្ញា​បណ្ណ​សាជី​វ​កម្មនេះ​មាន​ចំនួន​ជា​ទឹកប្រាក់​សរុបប្រមាណ២០​លាន​ដុល្លារ​។ដែល​នេះ​ជា​លើកទីមួយ​ហើយ​ដែល​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អិ​ល​អូ​អិ​ល​ស៊ី​ធ្វើការ​បោះផ្សាយ និង​ចុះបញ្ជី​សញ្ញា​បណ្ណ​នេះ​ក្នុង​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា​»​។

​លោក​បន្តថា​នេះ​ជា​ឱកាស​មួយ​ដែល​អនុញ្ញាតឱ្យ​អិ​ល​អូ​អិ​ល​ស៊ី​ផ្តល់ជូន​ទីផ្សារ​នូវ​ផលិតផល​ហិរញ្ញវត្ថុ​ថ្មី​បន្ថែមទៀត​គឺ សញ្ញា​បណ្ណ​សាជីវកម្ម​ដែល​គ្មាន​ការការពារ​ហានិភ័យ​អត្រា​ប្តូរប្រាក់ (Plain Bond) និង​សញ្ញា​បណ្ណ​សាជីវកម្ម​ដែលមាន​ការការពារ​ហានិភ័យ​អត្រា ប្តូរប្រាក់ (Fx-indexed Bond)៕S/

​ពិធី អបអរសាទរ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អិ​ល​អូ​អិ​ល​ស៊ី​(​ខេ​ម​បូ​ឌា​) ភីអិលស៊ី ដែល​បាន​ចុះបញ្ជី​លក់​មូល​ប​ត្រ​បំណុល​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​១០​ខែ ឧសភា ឆ្នាំ​២០១៩(​រូប​៖​ដេប៉ូ​)​