សាធារណរដ្ឋ​កូរ៉េ​ផ្តល់ជំនួយ​ឧបករណ៍​តាមដាន​អាកាសធាតុ​

188
ចែករម្លែក

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​សាធារណរដ្ឋ​កូរ៉េ​ចុះហត្ថលេខា​ជាមួយ​ក្រសួង​ធនធានទឹក​និង​ឧតុ​និ​យ​លើ​អនុស្សារណៈ​យោគយល់​គ្នា​ស្តីពី​គម្រោង​”​តម្លើង​ប្រព័ន្ធ​ពិនិត្យ​សង្កេត​ធាតុអាកាស​ស្វ័យប្រវត្តិ​នៅ​កម្ពុជា​សម្រាប់​បម្រើឱ្យ​ការ​ព្យាករ​និង​ប្រកាស​ព័ត៌មាន​ជាមុន​ពី​គ្រោះធម្មជាតិ​នៅ​កម្ពុជា​”​ដែលជា​ជំនួយឥតសំណង ផ្តល់​ដោយ​រដ្ឋបាល​ឧតុនិយម​នៃ​សាធារណរដ្ឋ​កូរ៉េ​។​

នៅ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ថ្ងៃទី​៩​ខែធ្នូ​ឆ្នាំ​២០១៩​មាន​ពិធី​ចុះហត្ថលេខា​រួម​លើ​អនុស្សារណៈ​យោគយល់​គ្នា​ស្តីពី​គម្រោង​”​តម្លើង​ប្រព័ន្ធ​ពិនិត្យ​សង្កេត​ធាតុអាកាស​ស្វ័យប្រវត្តិ​នៅ​កម្ពុជា​សម្រាប់​បម្រើឱ្យ​ការ​ព្យាករ​និង​ប្រកាស​ព័ត៌មាន​ជាមុន​ពី​គ្រោះធម្មជាតិ​នៅ​កម្ពុជា​។​ជា​ជំនួយឥតសំណង​ផ្តល់​ដោយ​រដ្ឋបាល​ឧតុនិយម​នៃ​សាធារណរដ្ឋ​កូរ៉េ​ក្រោម​អធិបតីភាព​លោក​លឹម​គានហោ​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម​និង​លោក​ចុង​សៀក​គីម​(JongseokKIM)​ប្រធាន​រដ្ឋបាល​ឧតុនិយម​នៃ​សាធារណរដ្ឋ​កូរ៉េ ។​

ជំនួយឥតសំណង​ដែល​រដ្ឋបាល​ឧតុនិយម​នៃ​សាធារណរដ្ឋ​កូរ៉េ​ផ្តល់​មកឱ្យ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​កម្ពុជា​នេះ​រួមមាន​ដូចជា​១-​ការ​តម្លើង​ស្ថានីយឧតុនិយម​ស្វ័យ​ប្រ​ត្តិ​ចំនួន ២៧ កន្លែង នៅ​បណ្តា ខេត្ត ដែល​ពុំទាន់​មាន​ស្ថានីយឧតុនិយម​គ្រប់គ្រាន់ ក្នុង​ការពិនិត្យសង្កេត​តាមដាន ធាតុ អាកាស ដើម្បី​ទទួលបាន​ទិន្នន័យ​ព័ត៌មាន​កាន់តែ​ទូលំទូលាយ គ្រប់គ្រាន់​សម្រាប់ ធ្វើការ​ព្យាករ ស្រាវជ្រាវ ធាតុអាកាស​និង​ប្រើប្រាស់​លើ​វិស័យ​ដទៃៗ​ទៀត ។​

២- បំពាក់​គ្រឿង​បរិក្ខារ​ឧតុនិយម​មួយចំនួនទៀត​សម្រាប់​ទ្រទ្រង់​ដល់​ការ ព្យាករ​ធាតុអាកាស និង ប្រព័ន្ធ​ប្រកាស​ជូនដំណឹង​ជាមុន​ស្តីពី​គ្រោះថ្នាក់​ធម្មជាតិ​ដែល​កើត​នៅមាន​កម្ពុជា​។​ធ្វើការ​បណ្តុះបណ្តាល ពង្រឹងសមត្ថភាព​បន្ថែម​ដល់​មន្ត្រី​ឧតុនិយម​កម្ពុជា​ក្នុងការ​ព្យាករ​ធាតុអាកាស​ឲ្យ​បាន​កាន់តែ​សុ​ក្រិត ។​

៣​រដ្ឋបាល​ឧតុនិយម​កូរ៉េ​និង​វិទ្យាស្ថាន​ឧតុនិយម​កូរ៉េ​និង​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​កម្ពុជា​នឹង​បន្ត​ជជែក​គ្នា​ពី​លទ្ធភាព​ផ្តល់នូវ​គម្រោង​ជំនួយឥតសំណង​ថ្មីៗ​បន្ថែមទៀត​លើ​ការទទួលបាន​នូវ​ព័ត៌មាន​ឧតុនិយម​ពី​ផ្កាយរណប​ឧតុនិយម​ថ្មី​GK2A​របស់​សាធារណៈរដ្ឋ​កូរ៉េ​ក្នុងការ​ប្រើប្រាស់​វិភាគ​និង​តាមដាន ស្ថា ន ភាព​ធាតុ​នៅ​កម្ពុជា​៕S/​