សាធារណរ​ដ្ឋ​ដូ​មីនី​ក​ផ្តាច់ទំនាក់ទំនង​ជាមួយ​តៃវ៉ាន់ ហើយ​ងាក​ទៅ​បង្កើត​ចំណង​ទាក់ទង​ជាមួយ​ចិន​

956
ចែករម្លែក

សាធារណរដ្ឋដូមីនីកនិងចិនបានប្រកាសថាពួកគេបានបង្កើតទំនាក់ទំនងការទូតនៅថ្ងៃអង្គារទី១ខែឧសភា ខណៈដែលប្រទេសនៅតំបន់ការ៉ាអ៊ីបនេះ ក្លាយជាប្រទេសចុងក្រោយបំផុតដែលផ្តាច់ទំនាក់ទំនងជាមួយតៃវ៉ាន់ ហើយបង្កើតទំនាក់ទំនងជាមួយចិន ដោយសារតែមើលឃើញឥទ្ធិពលរបស់រដ្ឋាភិបាលក្រុងប៉េកាំង ។

រដ្ឋាភិបាលក្រុងតៃប៉ិបាននិយាយថាខ្លួនមានការខកចិត្តយ៉ាងខ្លាំងចំពោះការសម្រេចចិត្តកាត់ផ្តាច់ ចំណងទំនាក់ទំនងចំពេលកោះតៃវ៉ាន់ប្រឈមនឹងភាពឯកោជាអន្តរជាតិកាន់តែខ្លាំងឡើង ខណៈដែលប្រទេសជិតខាងដ៏ធំរបស់ខ្លួនមួយនេះ បានធ្វើឱ្យសេដ្ឋកិច្ចនិងនយោបាយរបស់ខ្លួនមានភាពរឹងមាំនៅលើឆាកអន្តរជាតិ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ សាធារណរដ្ឋដូមីនីក បាននិយាយថាការផ្លាស់ប្តូរទំនាក់ទំនង ហើយងាកទៅរកប្រទេសចិន នឹងមានភាពជាវិជ្ជមានសម្រាប់អនាគតនៃប្រទេសរបស់យើង។

នៅក្នុងសេចក្តីថ្លែងការណ៍នេះ បានបន្ថែមថា សាធារណរដ្ឋដូមីនីកទទួលស្គាល់ថា ​ចិនជាប្រទេសមួយនៅលើពិភពលោកហើយកោះតៃវ៉ាន់គឺជាផ្នែកមួយនៃដែនដីរបស់ចិន។

នៅក្នុងសន្និសីទសារព័ត៌មាន រដ្ឋមន្រ្តីការបរទេសតៃវ៉ាន់ លោក Joseph Wu បាននិយាយថារដ្ឋាភិបាលតៃវ៉ាន់” មានការសោកស្តាយយ៉ាងខ្លាំងដែលសាធារណរដ្ឋដូមីនិកនិងចិនបានបង្កើតទំនាក់ទំនងនៅថ្ងៃទី១ ឧសភា” ។

លោក Joseph Wu បាននិយាយថា ក្រសួងការបរទេសតៃវ៉ាន់ថ្កោលទោសយ៉ាងខ្លាំងចំពោះការសម្រេចចិត្តដែលមិនគួរឱ្យទុកចិត្តរបស់ចិនក្នុងការប្រើប្រាស់ការទូតជាប្រាក់ដុល្លារដើម្បីប្តូរសម្ព័ន្ធមិត្តការទូតរបស់តៃវ៉ាន់។

ដោយ៖សុខា/SN

រដ្ឋមន្ត្រីការបរទេស ដូ មីនី ក ( ឆ្វេង ) និង សម ភាគី ចិន វ៉ាង យី ក្នុង ពិធី ចុះហត្ថលេខា លើ សេចក្តីថ្លែងការណ៍ រួម នៅ ក្រុង ប៉េកាំង កាលពី ថ្ងៃ ១ ឧសភា