សាន សុ​ម៉ាលី ភ័យ​លោះ​ព្រលឹង ពេល​មាន​បុរស​ក្រៅ​ស្រុក សុំ​រួម​រ័ក្ស តាម​អន​ឡាញ​

1366

(​ភ្នំពេញ​)៖ ថ្មីៗ​នេះ តារា​សម្តែង សាន សុ​ម៉ាលី កំពុង​តែមាន​មន្ត​ស្នេហ៍ ជាមួយនឹង បុរស​ក្រៅប្រទេស មាន​ទាំង​ពោះម៉ាយ កំលោះ និង​អ្នកខ្លះ​មាន ប្រពន្ធ​ហើយ ក៍​នៅតែ លង់​ស្នេហ៍​ជាមួយ​តារា​ស្រី និយម​សម្ញែង​ដើមទ្រូង ទ្រលុកទ្រលន់​របស់ខ្លួន​នោះ​។ ទោះបី​មាន​វ័យ​សាមសិប​សើ្ត​ង​ក៏ដោយ ក៏​សម្រស់​របស់​នាង នៅតែមាន​ហាងឆេង​ដែល​ធ្វើ​ឲ្យ​នាង ងាយ​លង់សម្តី​ផ្អែម​របស់​បុរស​មួយចំនួន​។
​ ​
​ដោយសារតែ​លង់សម្តី និយាយ​លេប​ខាយ បានធ្វើ​ឲ្យ​តារា​សម្តែង​រូបនេះ កំពុងតែ​ជាប់​នុយ​ជាមួយ នឹង​បុរស ក្រៅ​ស្រុក​ម្នាក់ រហូត​បង្កើត​ចេញ​ជា​សាច់រឿង ឈានទៅដល់ បញ្ចេញ​សារ​ជា​សាធារណៈ តាម​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​។ សាន សុ​ម៉ាលី បាន​បង្ហាញថា នាង​មិន​យល់​ពី​បុរស​ម្នាក់​នោះ ដែល​បាន​ផ្ញើ​ប្រាក់ ឲ្យ នាង​ក្នុងនាម​ជា​មនុស្ស​រាប់អាន​គ្នា តែ​ក្រោយមក ដោយសារតែ​បុរស​ម្នាក់​នោះ មាន​ច​រឹក មិនល្អ​បែប​ជា​កើតរោគ​ចិត្ត នាង​ក៍បាន​ប្លុក​បុរស​នោះ​ចោល​តែម្តង ព្រោះ​បុរស​នោះ បាន សុំ​នាង​រួម​រ័ក្ស​តាម​អន​ឡាញ មិន​ឲ្យ​ទារប្រាក់​ពី​នាង​វិញ​។
​ ​
​សាន សុ​ម៉ាលី បាន​រៀបរាប់​ឲ្យ​ដឹងថា នាង​និង​បុរស​ខ្មែរ​អាណិកជន​រូបនោះ បាន​ស្គាល់គ្នា តាម​ហ្វេ​ស​ប៊ុ​កដោយ​ខ្លួន​គិតថា ជា​អ្នកគាំទ្រ​ការសម្តែង​របស់​នាង ហើយ​នាង​ក៍បាន​ឆ្លើយឆ្លង​លេង បែប​របៀប​អ្នកគាំទ្រ​។
​ ​
​នាង​បាន​បញ្ជាក់ទៀតថា ក្រោយមក នាង​បាន​និយាយថា នាង​មាន​អារម្មណ៍​មិន​សប្បាយចិត្ត ព្រោះតែ​ម្តាយ​នាង ឈឺ​ហើយ​គ្មាន​ប្រាក់​ព្យាបាល តែ​ត្រូវ​បុរស​នោះ បាន​អះអាងថា ចង់​ឲ្យ​ប្រាក់​នាង​ខ្ចី តែ សាន សុ​ម៉ាលី បដិសេធ ព្រោះ​នាង​គ្មាន​ប្រាក់​សម្រាប់​សង​ទេ​។ ក្រោយមក បុរស​នោះ ក៍បាន​និយាយថា ប្រាក់​ដែល​ផ្ញើ​ឲ្យ​នាង​នោះ មិនមែនជា​ប្រាក់​ឲ្យ​ខ្ចី​ទេ គឺ​បុរស​អាណិកជន​ខ្មែរ​នោះ បាន​ឲ្យ​នាង​។
​សាន សុ​ម៉ាលី បាន​រៀបរាប់ថា បន្ទាប់ពី​ផ្ញើ​ប្រាក់​ឲ្យ​នាង បុរស​ម្នាក់​នោះ ឧស្សាហ៍​ប្រើពាក្យ បញ្ឆិតបញ្ឆៀង ក្នុងន័យ​ចង់​លេប​ខាយ​ស្នេហា​បែប​ឆ្កួត​ឡប់​…​។
​ ​
​នាង​បាន​បញ្ជាក់ថា ក្រោយ​ដឹងថា បុរស​ម្នាក់​នោះ ឧស្សាហ៍​ប្រើពាក្យ​មិន​សមរម្យ​មកលើ​រូបនាង ស្រាប់តែ​ក្រោយមក​បុរស​ម្នាក់​នោះ បាន​សុំ​នាង​រួម​រ័ក្ស​តាម​អន​ឡាញ ដោយ​រូបនាង​មិន​ព្រម បុរស​ខាងលើ ក៍បាន​ទារលុយ​វិញ ដែល​រូបគេ​បាន​ផ្ញើ​ឲ្យ​នាង​កន្លងមក​។
​ ​
​សាន សូ​ម៉ាលី បន្ថែមថា “​ខ្ញុំ​គ្មាន​លុយ​សង​គាត់​ទេ ព្រោះ​ពេលនោះ ខ្ញុំ​បាន​និយាយ​ហើយ​ថា ខ្ញុំ​ពិបាកចិត្ត​រឿង​ម៉ែ​ឈឺ គ្មាន​លុយ​ព្យាបាល ហើយ​គាត់​ជា​អ្នក​ផ្ញើ​ឲ្យ​នាង​ខ្ញុំ តែ​ក្នុងន័យ​មិនល្អ​។ ដល់ពេល​ខ្ញុំ​មិន​ព្រម​តាម​អ្វីដែល​គេ​ស្នើសុំ គេ​បែរជា​មក​ឲ្យ​ខ្ញុំ​សង​ប្រាក់​វិញ​។ ខ្ញុំ​មិនបាន​ខ្ចីប្រាក់​គាត់​ទេ អីចឹង​ខ្ញុំ​គ្មាន​រឿង​អី​ត្រូវ​សង​គាត់​ដែរ​”​។​

​នាង​បាន​បន្តថា ការចុះផ្សាយ​ព័ត៌មាន​នេះ ជាការ​ប្រការ​របស់ខ្ញុំ ក្នុងន័យ​ណាមួយ ដែល​បុរស អាណិកជន​ខ្មែរ​-​កាណាដា រូបនោះ បាន​បង្ហោះ​ក្នុង​ហ្វេ​ស​ប៊ុ​កថា នាង​ខ្ញុំ​ជំពាក់​លុយ​រូបគេ នោះ​មិន​ពិត​ឡើយ​។ សូម​ឲ្យ​បងប្អូន​ទស្សនិកជន​ទាំងអស់ ពិចារណា​តាម​ការគួរ​ផង​ចុះ​។
​ ​
​ទោះជា​យ៉ាងណា សាន សូ​ម៉ាលី ក៍​សូម​អរគុណ​បងប្អូន​ទស្សនិកជន​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​ទាំងអស់ ដែល​បាន​គាំទ្រ​រូបនាង រយៈពេល​កន្លងមក ដែល​និយម​ការសម្តែង​របស់​នាង​។ ជាក់ស្តែង​ថ្មីៗ​នេះ សាន សុ​ម៉ាលី ក៍​គ្រោង​នឹង​ចាក​ចេញទៅ​សម្តែង​នៅ​សហរដ្ឋអាមេរិក​បន្តទៀត​ដែរ ក្រោយ​ពេលដែល​នាង​បាន វិលត្រឡប់ មកពី​សម្តែង​ច្រៀង​រាំ​នៅ​ប្រទេស​អូ​ស្រា្ត​លី កាលពី​អំឡុង​ខែមេសា ឆ្នាំ​២០១៧ កន្លងទៅនេះ​៕