សាន សុ​ម៉ាលី សារភាពថា មាន​បុរស​ក្រៅ​ស្រុក​តាម​ស្នេហ៍​

1018
ចែករម្លែក

(ភ្នំពេញ)​៖ តារា​សម្តែង សាន សុ​ម៉ាលី ក្រោយពី​វិលត្រឡប់​មកពី សម្តែង​នៅ​ប្រទេស​អូស្ត្រាលី​វិញ តារា​ស្រី​ចូលចិត្ត​បង្ហាញ ដើមទ្រូង​រូបនេះ ហាក់បីដូច​មាន​រាសី ខ្ពស់ត្រដែត​តែម្តង ព្រោះ​លិច​ឮដំណឹង​ថា ការងារ​សិល្បៈ​របស់​នាង បាន​កម្រើក​សារជាថ្មី ថ្វីត្បិតតែ​នាង​មាន​គូប្រកួត​ប្រជែង​ជាមួយនឹង តារា​សម្តែង​ស្រករ​ក្រោយ​ក្តី តែ​ការគាំទ្រ​របស់ នាង​នៅតែ​ទទួលបាន​ច្រើន​គួរសម​។

​សាន សុ​ម៉ាលី ត្រូវបាន​គេ​ដាក់​រហ័ស​នាម​ថា តារា​ស្រីកាកី ត្បិត​តារា​ស្រី​សម្តី​ដាច​រូបនេះ​មានឈ្មោះ បោះ​សំលេង​មកដល់​សព្វថ្ងៃ ដោយសារតែ​ថ្វីដៃ​សម្តែង​ជា​តួ​នាង​កាកី កាលពី​ជិត​១០​មុន​ហើយ​កិ​ត្ត​នាម របស់​នាង​បាន​ហក់​ឡើង​ខ្ពស់​ជាមួយនឹង​អាជីព​សម្តែង ដែល​អាច​ឲ្យ​នាង សាន សុមាលី​ឈរ​នៅ លំដាប់​ជួរមុខ និង​មាន​ហាងឆេង​ខ្ពស់​ដដែល​។

​ដោយសារតែ​មូលហេតុ​នេះហើយ ទើប​ថ្មីៗ​នេះ សាន សុមាលី ត្រូវបាន​គេ​បង្ហើប​ឲ្យ​ដឹងថា មាន​អ្នក ក្រៅ​ស្រុក​ជាច្រើន​បាន​តាម​លោម​ស្នេហ៍​នាង នឹងមាន​អ្នក​ខ្លះទៀត​ហ៊ាន​ចំណាយ ជាការ​ដូ​ជូន​នាង ជា​វត្ថុ​ប្រចាំចិត្ត សម្រាប់​តារា​ស្រី​វ័យ​សាម​ស្តើង​នេះ​ទៀតផង​។

​ជាមួយនឹង​សំលេង​ស្រទន់ ដែល​ព្រម​ទទួលស្គាល់​ការពិត ថា​នាង​ពិតជា​បានធ្វើ​ឲ្យ​បុរស​ក្រៅ​ស្រុក ជាច្រើន​នាក់​តាម​សុំ​ស្នេហ៍ មាន​ទាំង​ពោះម៉ាយ និង​កំលោះ​ផង​នោះ បានធ្វើ​ឲ្យ កញ្ញា សាន សុ​ម៉ាលី ត្អូញត្អែរ ថា អ្នកក្រ​មិន​ហ៊ាន អ្នកមាន​មិន​មក ពោល​បុរស​ទាំងនោះ​បានត្រឹមតែ​លេប​ខាយ​សំដី​។ សុ​ម៉ាលី បញ្ជាក់ថា (​ធម្មតា​អ្នកសិល្បៈ​មិន​ខ្វះ​ទេ អ្នក​សុំ​ស្នេហ៍ តែ​មិនដឹងថា​ពិតប្រាកដ​ឮ​លេងសើច ម្យ៉ាង​ទាំងនោះ គ្រាន់តែ​ជាការ​រាប់អាន​គ្នា មិនមាន​អ្នក​ស្រលាញ់​ពិតប្រាកដ​ឡើយ​)​។

​ទន្ទឹមនឹង​ដំណឹង​ថា មាន​បុរស​សុំ​ស្នេហ៍​ពី​ខ្មែរ រហូតដល់​អូស្ត្រាលី សាន សុ​ម៉ាលី ក៏ត្រូវ​បាន​គេ​ទម្លាយ​ថា នាង​ក៏​គ្រោង​នឹង​ចាកចេញ ទៅ​សម្តែង​នៅ​អាមេរិក​ទៀតហើយ ក្រោយ​Sponser បាន​មើលឃើញ​ផ្លែរ​ផ្ការ ដែល សាន សុ​ម៉ាលី ខំ​ស្រោច​ទឹក ដាក់​ជី លើ​អាជីព​ចម្រៀង​របស់ នាង​បន្ថែមទៀត ដើម្បី​ដណ្តើមបាន ឱកាស​ចេញ​ច្រៀង​ក្រៅ​ស្រុក​។ ព្រោះ​បើ​ពឹង​លើ​សមត្ថភាព​សម្តែង សាន សុ​ម៉ាលី គ្មាន​ដើម​ឱកាស ដើម្បី​ទៅ​ច្រៀង​នៅក្រៅ​ស្រុក​ឡើយ ពោលគឺ​មានតែ​ដើម​ទន់ ទឹកដម​សំលេង​មួយគត់​ដែល​អាច​ឲ្យ​នាង ឈាន​ជើង​ចេញ​រក​ទីផ្សារ​ក្រៅប្រទេស​បាន​។

​សុ​ម៉ាលី ទទួលស្គាល់ថា នាង​ពិត​ជាមាន​គេ​ធានា​ឲ្យ​ទៅ​ច្រៀង​ក្រៅប្រទេស​មែន ប៉ុន្តែ​ពេលនេះ កំពុងតែ​រត់ការ​ឯក​សារ ចំណែក​លទ្ធផល​យ៉ាងណាៗ នោះ​មិនទាន់​ដឹង​ទេ គឺ​ត្រូវ​រងចាំ​ប្រហែល ជា​ពីរ​ខែ​ទៀត​៕ ដោយ​៖ បញ្ញា​សាស្ត្រ​

​តារា​សម្តែង សាន សុ​ម៉ាលី