សាមគ្គីភាព មិនមែនការមាក់ងាយទេ ដែលត្រូវការជាចាំបាច់ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុស Covid-19

282
ចែករម្លែក
បុគ្គលិកសហគមន៍កំពុងវេចខ្ចប់ចំណីអាហារសម្រាប់ចែកជូនប្រជាជនដែលគេដាក់នៅដាច់ដោយឡែកក្នុងផ្ទះ នៅទីក្រុងណានចាង ខេត្តជាំងស៊ី ភាគខាងកើតប្រទេសចិន

ខណៈការប្រយុទ្ធប្រឆាំងនឹងវីរុស Covid-19 កំពុងស្ថិតនៅក្នុងដំណាក់កាលដ៏សំខាន់នោះ សំឡេងពីខាងក្រៅខ្លះបានបង្កការគំរាមកំហែងដល់ខ្លួនឯង។

ចាប់តាំងពីការផ្ទុះឡើងនៃវីរុសនេះ ចិនបានណែនាំអំពីការបិទទ្វារក្រុងមិនធ្លាប់មានពីមុនមកនៅចំកណ្តាលតំបន់ផ្ទុះជំងឺនេះ បានអនុវត្តវិធានការណ៍ដាក់នៅដាច់ខាតទូទាំងប្រទេស បានបង្វែរធនធានយ៉ាងច្រើនចូលទៅក្នុងតំបន់រងគ្រោះខ្លាំង និង បានចែករំលែកព័ត៌មានជាមួយសហគមន៍អន្តរជាតិ។

ចិនបានខិតខំប្រឹងប្រែងមិនត្រឹមតែដើម្បីជាប្រយោជន៍ដល់ប្រជាជនរបស់ខ្លួនប៉ុណ្ណោះទេប៉ុន្តែថែមទាំងសម្រាប់ប្រជាជនពិភពលោកផងដែរ។ មេរោគមិនស្គាល់ព្រំដែនទេ។ ការធានាសុវត្ថិភាពរបស់ប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតនៅលើពិភពលោកគឺជាជំហានសំខាន់ដើម្បីការពារប្រជាជននៅក្នុងប្រទេសដទៃពីវិបត្តិបន្ថែមទៀត។

ប្រឈមមុខនឹងការរីករាលដាលនៃមេរោគ ការពឹងផ្អែកលើសហគមន៍របស់ពួកយើងជាមួយនឹងអនាគតរួមគ្នាគឺកាន់តែសំខាន់។

គួរឱ្យសោកស្តាយ មនុស្សមួយចំនួននៅខាងក្រៅប្រទេសចិនបានទទួលសារខុស។ កើតចេញពីការរើសអើងឬទម្លាប់ ពួកគេបាននិយាយអាក្រក់ពីវិធានការណ៍ដាក់នៅដាច់ពីគ្នារបស់ចិនថាជាការរំលោភសិទិ្ធមនុស្ស ដោយលាបពណ៌ការបញ្ចេញព័ត៌មានរបស់ចិនថាគ្មានតម្លាភាព បង្កការភ័យស្លន់ស្លោមិនចាំបាច់ និង បង្កឱ្យមានប្រតិកម្មជ្រុលហួសហេតុ។

វោហារសាស្ត្រនេះបានវាយប្រហារទាំងកម្រោលទៅលើការដាក់នៅដាច់ពីគ្នា មិនអើពើនឹងច្បាប់មូលដ្ឋាននៃការការពារនិងគ្រប់គ្រងការរីករាលដាលនៃជំងឺនៅក្នុងសង្គមទំនើប និង ធ្វើឱ្យបញ្ហាវិទ្យាសាស្ត្រក្លាយជារឿងនយោបាយដ៏ព្រួយបារម្ភ។

តាមពិតទៅ កិច្ចខិតខំប្រឹងប្រែងរបស់ចិនកំពុងទទួលបានផល។ ក្នុងនាមជាអង្គការពហុជំនាញវិជ្ជាជីវៈផ្តោតលើសុខភាពសាធារណៈ អង្គការសុខភាពពិភពលោក (WHO) បានមើលលើរូបភាពទាំងមូល។ អង្គការបានកោតសរសើរចំពោះការខិតខំមិនធ្លាប់មានពីមុនមកនិងមិនគួរឱ្យជឿរបស់ចិន ដោយបានជួយទប់កុំឱ្យជះផលប៉ះពាល់នៃមេរោគទៅដល់ប្រទេសដទៃទៀត។

នៅខាងក្រៅប្រទេសចិនមានករណីដែលបានបញ្ជាក់ដោយមន្ទីរពិសោធន៍ចំនួន ៥២៦ ករណី មកពី ២៥ ប្រទេស និង ២ នាក់បានស្លាប់ នេះយោងតាមតួលេខពីថ្ងៃទី ១៥ ខែកុម្ភៈរបស់អង្គការសុខភាពពិភពលោក។

លោក មីសែល ស្គូម៉ាន់ ប្រធានសមាគមសហព័ន្ធអាល្លឺម៉ង់សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងពាណិជ្ជកម្មបរទេស និយាយថា ប្រជាជនចិន “កំពុងការពារពិភពលោកពីការរីករាលដាលកាន់តែលឿនតាមរយៈឆន្ទៈលះបង់និងការប្តេជ្ញាចិត្តរបស់ពួកគេ។ ពួកគេសមនឹងទទួលបានការគោរពនិងការគាំទ្រយ៉ាងសកម្មនិងស្វាហាប់ពីពួកយើង”។

នៅពេលជីវិតមនុស្សកំពុងស្ថិតក្នុងភាពគ្រោះថ្នាក់ ការពិភាក្សាពីរបៀបការពារសិទ្ធិមនុស្សគឺជារឿងឥតប្រយោជន៍។ នៅចំពោះមុខការរីករាលដាលនៃវីរុស ការអនុវត្តវិធានការដាក់នៅដាច់ដោយឡែកគឺជាការចាំបាច់ដាច់ខាត។ បើគ្មានការដាក់ឱ្យនៅដាច់ឆ្ងាយទេ តើជីវិតប្រជាជនអាចត្រូវបានធានាការពារយ៉ាងដូចម្តេច?

ល្បឿននិងតម្លាភាពនៃការឆ្លើយតបរបស់ចិនក៏គួរឱ្យចាប់អារម្មណ៍ផងដែរ។ បន្ទាប់ពីចិនបានរកឃើញការផ្ទុះឡើងនៃវីរុស ចិនបានញែកវីរុសឱ្យនៅដាច់ដោឡែក រៀបលំដាប់ហ្សែន និង ចែករំលែកវាជាមួយអង្គការសុខភាពពិភពលោកនិងពិភពលោកទាំងមូល។ រដ្ឋាភិបាលបានធ្វើសេចក្តីសង្ខេបប្រចាំថ្ងៃនិងធ្វើបច្ចុប្បន្នភាពនូវចំនួនអ្នកឆ្លងថ្មី អ្នកស្លាប់ និង អ្នកជាសះស្បើយឡើងវិញ។ វាផ្លាស់ប្តូរវិធីសាស្ត្រស្ថិតិដើម្បីជួយអ្នកជំងឺឱ្យទទួលបានការព្យាបាលលឿនជាងមុន។ ខណៈមេដឹកនាំរដ្ឋាភិបាលបរទេសនិងអង្គការអន្តរជាតិជាច្រើនបានធ្វើវាតាមមធ្យោបាយជាច្រើន ប្រទេសចិនកំពុងកំណត់ស្តង់ដារថ្មីសម្រាប់ការឆ្លើយតបនៃការផ្ទុះឡើងនៃវីរុស។ នេះមិនមែនជាការបំផ្លើសទេ។

ឥឡូវនេះ ចិនកំពុងប្រយុទ្ធលើសមរភូមិពីរ គឺ ការរីករាលដាលនៃវីរុស និង ការស្តារសន្ទុះសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ។ របៀបកាច់ចង្កូតសេដ្ឋកិច្ចធំលំដាប់ទី ២ លើពិភពលោកឆ្លងកាត់ទឹកពោរពេញដោយរលកធំៗ (វីរុសកូរ៉ូណា) គឺជាការសាកល្បងដ៏ធ្ងន់ធ្ងរមួយសម្រាប់អ្នកធ្វើសេចក្តីសម្រេចចិត្តរបស់ចិន។ ចិនបានចូលរួមចំណែកជិតមួយភាគបីនៃកំណើនសេដ្ឋកិច្ចពិភពលោក។ ការគ្រប់គ្រងសេដ្ឋកិច្ចឱ្យបានត្រឹមត្រូវក្នុងគ្រាដ៏លំបាកនេះក៏នឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ចពិភពលោកផងដែរ។

ការគ្រប់គ្រងជំងឺរាតត្បាតគឺជាបញ្ហាសកល។ សាមគ្គីភាព មិនមែនការមាក់ងាយទេ ដែលត្រូវការជាចាំបាច់ដើម្បីប្រយុទ្ធប្រឆាំងនឹងសត្រូវទូទៅរបស់មនុស្សជាតិ។ ការនិយាយអាក្រក់ ការវាយប្រហារព្យាបាទលើចិន និង ការធ្វើនយោបាយលើបញ្ហាសុខភាពសាធារណៈ នឹងបានត្រឹមធ្វើឱ្យអន្តរាយដល់កម្លាំងរបស់យើងក្នុងការប្រឆាំងនឹងវីរុស ប្រថុយធ្វើឱ្យខាតផលចំណេញពីមុន និង ធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍រួមរបស់សហគមន៍ពិភពលោក។

ការប្រយុទ្ធនៅមានសភាពខ្លាំងក្លានៅឡើយ។ វាដល់ពេលហើយដែលត្រូវរុញអារម្មណ៍មិនល្អទៅដាក់នៅមួយកន្លែងដាច់ដោយឡែកសិន ហើយទុកឱ្យវិទ្យាសាស្ត្រនិងសាមគ្គីភាពជាអ្នកដឹកមុខវិញម្តង៕

ប្រភព ៖ ស៊ីនហួ