សាម​សុង​ចេញ​ទូរស័ព្ទ​ស៊េរី​ថ្មី​ហ្គា​ឡាក់​ស៊ី អេ​៨ និង​អេ​៨​ផ្លាស់​

363

(​ភ្នំពេញ)៖ ​ថ្មីៗ​នេះ ក្រុមហ៊ុន​សាម​សុង​បានធ្វើ​ការសម្ពោធ​ទូរស័ព្ទ​សាម​សុងA8 និង A8+ ដែលជា​ទូរស័ព្ទ​ដែលមាន​រូបរាង​ស្អាត​ស្តើង​ស្លី​ម ជាមួយ​លក្ខណៈពិសេស​ជាច្រើន ហើយ​មានតម្លៃ​សមរម្យ​ទៀតផង​។

Galaxy A8 និង A8+ គឺជា​ទូរស័ព្ទ​ដំបូង​បំផុត​ក្នុង​ត្រកូល​ទូរស័ព្ទ Galaxy A ដែល​បំពាក់​អេក្រង់ Infinity Display ជាមួយ Super AMOLED មាន​ទំហំ 2220 x 1080 ដែល​ផ្តល់​កម្រិត​ភាពច្បាស់​ត្រជាក់​ភ្នែក​ល្អ​ផ្តល់នូវ​បទពិសោធន៍​ដ៏​អស្ចារ្យ​ក្នុងការ​ទស្សនា​ខ្សែភាពយន្ត វីដេអូ​ហ្គេម ឬ​រូបភាព​ផ្សេងៗ​យ៉ាង​ល្អ​ពេញភ្នែក​។​

​កាមេរ៉ា​២​ខាងមុខ (The Dual Front Camera) ត្រូវបាន​រចនា​ទ្បើង​ជាពិសេស​សម្រាប់​ការថតរូប​សែ​ល​ហ្វី Live Focus ដែល​ផ្តោតលើ​រូបអ្នក​និង​មិត្តភក្តិ​របស់​អ្នក​បាន​ច្បាស់​ស្រស់ស្អាត និង​លេចធ្លោ ដោយ​ធ្វើ​ឲ្យ​ផ្ទៃ​ខាងក្រោយ​ព្រាល​ទៅតាម​ភាពទាន់សម័យ​នៃ​ប​ចេ្ច​ក​វិទ្យា​កាមេរ៉ា​នាពេល​បច្ចុប្បន្ន​។​

​មិន​ថា​ធ្វើ​កិច្ចការ​ច្រើន​ក្នុងពេល​តែមួយ ឬ​លេង​ហ្គេម ល្បឿន​របស់​Galaxy A8 និង A8+ នៅតែ​ឋិតថេរ ដោយសារ​ថា Galaxy A8 មាន​ទំហំ​RAM4GB​មេម៉ូរី​32GB និង​Galaxy A8+ មាន​ទំហំ​RAM6GB​មេម៉ូរី​64GB ហើយ​អ្នក​អាច​បន្ថែម​មេម៉ូរី​រហូតដល់ 256GB ដើម្បី​រក្សាទុក​រូបភាព​ឯកសារ​សំខាន់​បាន​កាន់តែច្រើន​។​

​ម្យ៉ាងវិញទៀត Galaxy A8 និង A8+ ភ្ជាប់​មកជា​មួយ​បច្ចេកវិទ្យា IP68 ដែល​ធន់​នឹង​ទឹក និង​ធូលី បាន​យ៉ាង​ល្អ ព្រមទាំង​បំពាក់​បច្ចេកវិទ្យា​ស្គេ​ន​មុខ និង​ស្នាម​ម្រាមដៃ ដើម្បី​ដោះ​សោ​ទូរស័ព្ទ​បាន​កាន់តែ​រហ័ស ងាយស្រួល និង​ទាន់សម័យ​៕ដោយ សុផល​/sn

Galaxy A8 និង A8+