សាម អា​ឡា​ឌី​ស បញ្ជាក់ថា អេ​វឺ​តុ​ន​ត្រូវការ​ខ្សែប្រយុទ្ធ​ម្នាក់ទៀត​នៅ​ខែមករា​

88

លោក សាម អា​ឡា​ឌី​ស (Sam Allardyce) បាន​សារភាពថា ការផ្ទេរ​ខ្សែប្រយុទ្ធ​ម្នាក់ទៀត គឺជា​អាទិភាព​របស់លោក បន្ទាប់ពី​អេ​វឺ​តុ​ន​( Everton) ខកខាន​មិន​រក​គ្រាប់​បាល់​ពេល​ប្រកួត ជាមួយ​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​។​
​ ​
Everton កំពុង​ព្យាយាម​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​ខ្សែប្រយុទ្ធ សេន តូ​ស៊ុន (Cenk Tosun) របស់​ក្លិប បេ​ស៊ី​តាស​(Besiktas )​ហើយ​លោក អា​ឡា​ឌី​ស ទទួលស្គាល់​ពីសារ​សំខាន់​នៃ​ការនាំយក​ខ្សែ ប្រយុទ្ធ​ម្នាក់ទៀត​នៅ​ខែ​នេះ​។​
​ ​
​ក្រុម​អេ​វឺ​តុ​ន​( Everton)​រកបាន​ត្រឹមតែ​មួយគ្រា​ប់​ប៉ុណ្ណោះ​នៅក្នុង​បួន​ប្រកួត​ចុង ក្រោយ​នៅ​ក្របខណ្ឌ ព្រី​មី​ញ៉េ​លី​ក ហើយ​លោក អា​ឡា​ឌី​ស បាន​សារភាពថា “​កម្លាំង​ប្រយុទ្ធ​របស់​យើង​មាន​កម្រិត​។ ដូច្នេះហើយ​ខ្ញុំ​បានធ្វើ​ការងារ​សកម្ម ដើម្បី​រក្សា​ឃ្លី​ន​ស៊ីត​”​។​
​ ​
​លោក អា​ឡា​ឌី​ស បាន​និយាយថា “​យើង​ត្រូវ​ពង្រឹង​ខ្សែប្រយុទ្ធ​។ យើង​ព្យាយាម​ធ្វើ​ការងារ​សកម្ម ដោយ​រក​ខ្សែប្រយុទ្ធ​បន្ថែម​ម្នាក់ទៀត​។ យើង​កំពុង​ព្យាយាម ហើយ​រហូត​ទាល់តែ​ធ្វើបាន​។ យើង​ត្រូវតែ​រក្សា​ប្រព័ន្ធ​ការពារ​រឹងមាំ​”​។​
​ ​
​លោក អា​ឡា​ឌី​ស បាន​និយាយថា លោក​នៅ​រង់ចាំ​មើលថា តើ Everton ទទួលបាន​ជោគជ័យ ក្នុងការ​ផ្ទេរ ថូ​ស៊ុន ក្នុងតម្លៃ​២៥​លាន​ផោន​ឬ​យ៉ាងណា​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​លោក សាម អា​ឡា​ឌី​ស (Sam Allardyce)​