សារជាតិ​គីមី​ក្នុង​សាប៊ូ និង ថ្នាំដុសធ្មេញ​អាច​បង្ក​មហារីក​ពោះវៀន​

1195
ចែករម្លែក

​ពួក​អ្នកវិទ្យាសាស្ត្រ​បាន​ទូន្មាន​សារជាតិ​គីមី​មួយ​ប្រភេទ ត្រូវបាន​ប្រើប្រាស់​ក្នុង​សាប៊ូ និង​ថ្នាំដុសធ្មេញ អាចធ្វើឱ្យ​កើន​ហានិភ័យ​មហារីក​ពោះវៀន ។​
​ ​
​ការពិសោធន៍​លើស​ត្វ​កណ្តុរ​បង្ហាញថា សារជាតិ triclosan មាន​ក្នុង​សាប៊ូ និង ថ្នាំដុសធ្មេញ​…​អាច​នាំ​ដល់​ជំងឺ​រលាក​ពោះវៀន (IBD) ដោយសារ វា​ធ្វើឱ្យ​ប្រែប្រួល​ប្រព័ន្ធ​បាក់តេរី​ផ្លូវ ពោះវៀន​នៅ​ខ្លួន​សត្វ​កណ្តុរ ។​

​ការពិសោធន៍​បង្ហាញ​ភស្តុតាង ដំបូង​ថា triclosan អាចមាន​ឥទ្ធិពល​អាក្រក់​ដល់​សុខភាព ផ្លូវ​ពោះវៀន ។​
​ ​
​ពួក​វេជ្ជបណ្ឌិត​បច្ចុប្បន្ន​កំពុង អំពាវនាវ​ឱ្យ​ស៊ើបអង្កេត​ជាបន្ទាន់​សំដៅ​កំណត់​ឥទ្ធិពល​របស់ សមាសធាតុ​នេះ ទៅដល់​សុខភាព ព្រោះ​វា​ត្រូវបាន​ប្រើប្រាស់​ទូលំទូលាយ​ក្នុង​ផលិតផល​ជាច្រើន ។​
​ ​
​តាម​លទ្ធផល​ស្រាវជ្រាវ​ថ្មីៗ របស់​រដ្ឋាភិបាល​អាមេរិក​សារជាតិ​គីមី​នេះ​អាច​ត្រូវបាន​រកឃើញ ក្នុង​៧៥ ភាគរយ​នៃ​គំរូ​ទឹកនោម ។ សារជាតិ Triclos ត្រូវបាន​រកឃើញ​ក្នុង​ជាង​២.០០០ ផលិតផល​រួមមាន​ថ្នាំដុសធ្មេញ និង​ថែមទាំង​របស់​លេង​សម្រាប់​ក្មេង ។​

​ការស្រាវជ្រាវ​លើស​ត្វ​បង្ហាញ ថា triclosan មានលទ្ធភាព​ធ្វើឱ្យ ប្រែប្រួល​ប្រព័ន្ធ​អ័រម៉ូន ទាំង​បុរស និង ស្ត្រី ។ ការពិសោធន៍​ផ្សេងៗ​ទៀត ក៏​រកឃើញថា សារជាតិ​នេះ​ធ្វើឱ្យ​កើន​ស្ថាន​ភាពស៊ាំ អង់​ទី​ប៊ី​យ៉ូ​ទិ​ក ដែលជា ស្ថានភាព​មួយ​ត្រូវបាន​អ្នកជំនាញ​ការចាត់ទុក​ជា​គ្រោះ​គំរាមកំហែង​ធំ ចំពោះ​មនុស្សជាតិ ៕ ប្រែ​សម្រួល​: រតនៈ​ ​

#