សារព័ត៌មាន​អ៊ីតាលី​រិះគន់ Inter Milan បន្ទាប់ពី ខ្ទាត​ចេញពី​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​

245
ចែករម្លែក

បណ្តាញសារព័ត៌មាន​អ៊ីតាលី​បាន​រិះគន់​ក្រុម Inter Milan បន្ទាប់ពី​ពួកគេ​ត្រូវបាន​ទម្លាក់​ចេញពី​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​កាលពី​យប់​ថ្ងៃ​អង្គា​រ៍​។​
​ ​
ក្រុម​យក្ស​អ៊ីតាលី​នេះ​ចាញ់​ក្រុម​ក្រុម Barcelona ២-១ នៅ​ពហុកីឡាដ្ឋាន San Siro បន្ទាប់ពី ត្រូវការ​ឈ្នះ ដើម្បី​ធានា​កៅអី​ទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​។ ក្រុម Dortmund បាន​បំបាក់​និង​បាន ទម្លាក់​ពួកគេ​មក​នៅ​លេខ​រៀង​ទី​៣ ដោយ​យកឈ្នះ​ក្រុម Slavia Prague ។​
​ ​
ក្រុម Inter Milan មានការ​ពិបាក​ក្នុងការ​ប្រកួត​នៅ​ក្របខណ្ឌ​កំពូល​នៅ​អឺរ៉ុប នេះហើយ​នៅតែ ប្រកួត​ចាញ់ បើទោះបីជា Barcelona មិនបាន​ដាក់​កីឡាករ​ឆ្នើមៗ​ដូចជា លី​អូ​ណេ​ល ម៉េ​ស​ស៊ី (Lionel Messi) ល្វី​ស ស្វា​រ៉េ​ស (Luis Suarez) ជឺ​រ៉ា​ដ ពី​កេ (Gerard Pique) និង ហ្វ្រែ​ង​គី ដឺ ចុង (Frenkie de Jong) ឲ្យ​លេង​ក៏ដោយ ។​
​ ​
កាសែត Gazzetta dello Sport របស់​អ៊ីតាលី​បាន​រិះគន់​ក្រុម​របស់លោក អែន​តូ​នី​ញ៉ូ កុន​តេ (Antonio Conte) កាលពី​ព្រឹក​ថ្ងៃ​ពុធ​។​
​ ​
មានការ​រិះគន់​ចំពោះ​ខ្សែប្រយុទ្ធ រ៉ូ​ម៉េ​លូ លូ​កា​គុ (Romelu Lukaku) ខណៈ​ពួកគេ​សរសេរថា “​លូ​កា​គុ រកបាន​គ្រាប់​បាល់ ប៉ុន្តែ​ធ្វើ​ឲ្យ​បាត់បង់​ឱកាស​បី​លើក​។​
​ ​
ក្រុម Inter Milan ជួប​នូវ​ពេលវេលា​ដ៏​លំបាក​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​រយៈពេល​ប៉ុន្មាន​ឆ្នាំ មកនេះ ហើយ​ខកខាន​មិនបាន​ឡើងទៅ​វគ្គ​ចាញ់​ធ្លាក់​នៅ​ក្របខណ្ឌ​នេះ​ចាប់តាំងពី​រដូវ​កាល ២០១១-១២ មក​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ក្រុម Inter Milan