សារមន្ទីរ​ចិន​មួយ​អះអាងថា​អាច​បង្កាត់​បាន​ពូជ​សត្វល្អិត​ធំ​បំផុត​លើ​ពិភពលោក​

1740
ចែករម្លែក

​សារមន្ទីរ​សត្វល្អិត​មួយ​មាន​ឈ្មោះថា សារៈមន្ទី​សត្វល្អិត​ភាគ​ខាងលិច​ចិន (Insect Museum of West China)​បាន អះអាង​គួរឱ្យភ្ញាក់ផ្អើល​ថា​អាច​បង្កាត់​បាន​នូវ​ពូជ​សត្វល្អិត ធំ​បំផុត​លើ​ពិភពលោក​។​

​សត្វល្អិត​រំពាត់ (stick insect) ញី​នេះ​មាន​ប្រវែង​៦៤​សង់ទីម៉ែត្រ​ដែល​ស្មើនឹង​ប្រវែង​ដៃ របស់​មនុស្ស​។ វា​បាន​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក​គ្រង​ដោយ​មេ​រប​ស់វា​មាន​ប្រវែង​ត្រឹម ៦២,៤ សង់ទីម៉ែត្រ​។​

​យោងតាម​ក្រុម​អ្នកជំនាញ​បានឱ្យដឹងថា​ពួកគេ​បាន​រកឃើញ​សត្វល្អិត​អម្បូរ​នេះ​កាលពី​ឆ្នាំ​២០១៤​ហើយ​វា​មាន​ប្រភព​ដើមកំណើត​ចេញពី​ប្រទេស​ចិន​។ ​សត្វល្អិត​ដ៏​ធំ​នេះ​ចូលចិត្ត​ដំណាប់​ស្ត្រ​បឺ​រី​៕ ប្រែ​សម្រួលៈ ខុម​

#