សារមន្ទីរ​ធម្មជាតិ​សកល​សម្តេច​តេ​ជោ ហ៊ុន សែន ព្រះវិហារ​បង្ហាញ​ទស្សនវិស័យ​ចំនួន​បី​ពាក់ព័ន្ធ​ការផ្តល់​ចំណេះដឹង

1452
ចែករម្លែក

ដោយ ៖ តារារិទ្ធិ/(​ព្រះវិហារ​) ៖ លោក​ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ​និង​ជា​រដ្ឋមន្ត្រី​ស្តីទី​ទទួលបន្ទុក​ទីស្ដីការគណៈរដ្ឋមន្ត្រី បាន​ថ្លែងថា ទស្សនវិស័យ​របស់ សារមន្ទីរ​ធម្មជាតិ​សកល​សម្តេច​តេ​ជោ​ហ៊ុនសែន​ព្រះវិហារ នៅពេល​អនាគត​ដែលមាន​គោលដៅ​ចំបង​ចំនួន​៣ ក្នុងការ​អភិរក្ស​និង​ផ្សព្វផ្សាយ​នូវ​ចំណេះដឹង និង​ការទាក់ទាញ​ទេសចរ​។​
​ ​
​ក្នុង​ពិធី​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់​សារមន្ទីរ​ធម្មជាតិ​សកល​សម្តេច​តេ​ជោ​ហ៊ុនសែន​ព្រះវិហារ នា​ព្រឹក​ថ្ងៃទី ២០ ខែមីនា នេះ​លោក ប៊ិន ឈិន បាន​ថ្លែង​អំពី​ទស្សនវិស័យ​របស់​សារមន្ទីរ​ធម្មជាតិ​សកល​សម្តេច​តេ​ជោ​ហ៊ុនសែន​ព្រះវិហារ ថា​មាន​គៅ​ល​ដៅ​ចំបង​ចំនួន​បី ក្នុងនោះ​ទី​១.​ជា​មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ​វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ភាសា សិល្ប​: ជំនឿ​សាសនា និង ការរស់នៅ​ប្រចាំថ្ងៃ​របស់​ជនជាតិ​កួយ និង ជនជាតិភាគតិច​ជ្សេ​ងៗ​ទៀត សំដៅ​ក្លាយជា​សារមន្ទីរ​ជាតិ​ពិន្ទុ​វិទ្យា​តែមួយគត់​សម្រាប់​ប្រទេស​កម្ពុជា​, ទី​២.​ជា​មជ្ឈមណ្ឌល​អភិរក្ស​ប្រភេទ​សត្វ​និង​រុក្ខជាតិ ព្រមទាំង​ប្រភេទ​ថ្នាំបុរាណ​សម្រាប់​បណ្ដា​ប្រទេស​តាម​ដង​ទន្លេមេគង្គ និង ទី ៣. មជ្ឈមណ្ឌល​ប្រមូលផ្តុំ​នូវ​វប្បធម៌ និង​ទេសចរណ៍​សម្រាប់​ជំរុញ​ខ្សែក្រវ៉ាត់​កិច្ចសហប្រតិបត្តិការ​ទេស​ចរ​ណ៌ ជាមួយ​ប្រទេស​ថៃ ប្រទេស​ឡាវ និង​ប្រទេស​វៀតណាម​។​

​សារមន្ទីរ​នេះ​គឺ​បានចាប់ផ្ដើម​នៅ​ឆ្នាំ ២០០៩ នៅលើ​ផ្ទៃដី​សរុប ១៧៧ ហិច​តា ដោយ​ប្រើប្រាស់​ថវិកា ៧៥៣ ៤២៧​ដុល្លារ​ដែលជា​ថវិការ​បស់​សប្បុរសជន ។ ក្នុង​គោលបំណង​ដើម្បី​ប្រមូល​វត្ថុ​សិល្បៈ​ទាំងអស់​នៅក្នុង​ដំណាំ​នេះ មក​ថែរក្សា ស្រាវជ្រាវ​ចងក្រង​អំពី​ប្រពៃណី​វប្បធម៌​ជនជាតិភាគតិច​កួយ និង ប្រមូលផ្ដុំ​នូវ​ប្រភេទ​សត្វ​និង​រុក្ខជាតិ​នៅក្នុង​តំបន់ មក​រក្សាទុក ជា​ប្រយោជន៍​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​សិក្សា​ស្រាវជ្រាវ​ស្វែងយល់ ។ ក្រៅពី​ការងារ​នេះ​សារមន្ទីរ​ធម្មជាតិ​សម្ដេច​តេ​ជោ​ហ៊ុនសែន​ព្រះវិហារ ក៏​ជាឃ្លាំង នៃ​ចំណេះដឹង​សម្រាប់​ចែករំលែក​ដល់​សិស្សានុសិស្ស​ប្រជាជន មន្ត្រីរាជការ និង កងកម្លាំងប្រដាប់អាវុធ​ដើម្បី​ប​ញ្ច្រា​ប​ចំណេះដឹង​ទូទៅ ទាក់ទង​និង​វប្បធម៌​អរិយធម៌ ប្រវត្តិសាស្ត្រ តម្លៃ​នៃ​បេតិកភណ្ឌ និង​បរិស្ថាន ក្នុង​គោលដៅ​បណ្ដុះ​ស្មារតី​ស្រឡាញ់ ការពារ​អភិរក្ស និង​ផ្សព្វផ្សាយ​បន្ត​ដល់​ជំនាន់​ក្រោយ ៕B

#