សារឿន ចាន់ និង ចាន់ ស៊ី​ណាត តស៊ូ​ជាមួយ​ថៃ លើស​ង្វៀន​ឆ្មា​ខ្មៅ​

1027
ចែករម្លែក

(​ភ្នំពេញ​): លើស​ង្វៀ​នា្ម​ខ្មៅ​(Black Cat) របស់​អាស៊ីអាគ្នេយ៍ យប់​ថ្ងៃទី​២៧​សីហា អ្នក​ប្រដាល់​កម្ពុជា​សារឿន ចាន់ ក្លិប​តា​ព្រហ្ម​មានជ័យ​ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ភេ​ច ណា​ម​នឹង (Phach Num Neung)​។​

​អ្នក​ប្រដាល់​ទាំង ២​រូបនេះ ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់ ៦០​គីឡូក្រាម​។ សារឿន ចាន់ ពេលនេះ​គេ​ប្រកួត​មិនសូវ​ជា​ជួប​សំណាងល្អ​ឡើយ គឺ​ប្រកួត​ភាគច្រើន​ជួប​បរាជ័យ​។ អ្នក​ប្រដាល់​រូបនេះ ធ្លាប់ជា​ជើង​ខ្លាំង​មួយរូប​ដែលមាន​ផ្លែ​វ៉ៃ​ល្អ រហ័ស គឺ​រហ័ស​ទាំង​កណ្ដាប់ដៃ កែង ជង្គង់ និង​ទាត់ មិនតែប៉ុណ្ណោះ​ភាព​អំណត់​របស់គេ​ក៏​ខ្លាំង​ដែរ តែ​ពេលនេះ​គេ​ក្លាយជា​អ្នក​ប្រដាល់​ដែល​វ៉ៃ​ឆាប់​ហត់ ដោយសារតែ​ហ្វឹកហាត់​មិនបាន​ល្អ​។​

​សារឿន ចាន់ មាន​ប្រវត្តិ​ប្រកួត​ចំនួន​៨៧​ដង ឈ្នះ​៧៣​ដង ចាញ់​១២ ដង និង​ស្មើ​ពិន្ទុ ២​ដង​។ ដោយសារតែ​ការប្រកួត​ជួប​បរាជ័យ​ញឹកញាប់​ពេក​នោះ គេ​ស្ទើរតែ​បាត់បង់​ឱកាស ដើម្បី​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​បរទេស ដែល​បាន​តម្លៃ​ខ្លួន​ខ្ពស់​។​

​អ្នក​ប្រដាល់​ថៃ ភេ​ច ណា​ម​នឹង វិញ​គេ​ឧស្សាហ៍​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ណាស់ ហើយ​ការប្រកួត​របស់គេ​មាន​ឈ្នះ​មាន​ចាញ់​ទៅវិញទៅមក​។ គេ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​មួយរូប ដែល​មិន​ស្រួល​បង្ក្រាប​នោះទេ​។ អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦៧​ដង ឈ្នះ ៥៥​ដង ចាញ់ ១២​ដង​។ អ្នក​ចម្បាំង​លើស​ង្វៀន​ទាំង ២​រូបនេះ នរណា​ឈ្នះ​ហើយ នរណា​ជា​អ្នកចាញ់​?

​ចាន់ ស៊ី​ណាត ក្លិប​និរោធ​ន៍​មានជ័យ ត្រូវបាន​ដាក់​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ យុគ ដាំ (Youk Dam) ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់ ៥៧​គីឡូក្រាម​។​

​ស៊ី​ណាត ការប្រកួត​របស់គេ​មួយរយៈ​នេះ ក៏​មិនសូវ​ជួប​សំណាងល្អ​ដែរ​។ ពេលខ្លះ​គេ​ត្រូវ​អ្នក​ប្រដាល់​ថៃ វាយ​ឲ្យ​សន្លប់​។ ស៊ី​ណាត មាន​ប្រវត្តិ​ប្រកួត​ចំនួន​៩០​ដង ឈ្នះ ៧៥​ដង ចាញ់​១១​ដង និង​ស្មើ​ពិន្ទុ ៤​ដង​។ ការប្រកួត​មួយ​នេះ មិនដឹងថា ស៊ី​ណាត មាន​សមត្ថភាព​យកឈ្នះ យុគ ដាំ ឬក៏​យ៉ាងណា​នោះទេ​។​

​យុគ ដាំ វិញ​គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦៥​ដង ឈ្នះ​៥៣​ដង ចាញ់​១២​ដង​។ គេ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​មួយរូប ដែល​ទើបតែ​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ជា​លើក​ទី​២​នេះ​ទេ​។ ចាំមើល​នរណា​ឈ្នះ​?

​ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ ភួង ពិសិដ្ឋ ក្លិប​ខេត្ត​រតនគីរី ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ផាន ផាត់​យុទ្ធ ក្លិប​សាល​វ័​ន្ត​កីឡា​ក្នុង​ប្រភេទ​ទម្ងន់ ៥៧​គីឡូក្រាម​។ ទៀង ប្រុស ក្លិប​ឃ្លាំងមឿង​កីឡា ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ឫទ្ធិ អា​ដាំ ក្លិប​គុហារ​ព្រហ្ម​ជ័យ​ខេត្តសៀមរាប ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម​។​

​ចំពោះ​ការប្រកួត​ប្រដាល់​សាកល​ក្របខ័ណ្ឌ​អាជីព​វិញ​នោះ យឺន រ៉ូយ៉ាល់ ក្លិប​រស្មី​កុមារកំព្រា ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ស៊ុយ ចំណាន ក្លិប​អា​រុណ​រះ​កីឡា ក្នុង​ប្រភេទ​ទម្ងន់​៥២​គីឡូក្រាម​៕L ដោយ​៖ រ៉ូ​ហ្សា​