សារឿន ចាន់ សន្លប់​ទឹក​ទី​១ ចំ​ជា​ខ្សោយ​មែន​

251
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
ក្នុង​ព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by K-Cement នា​យប់​ថ្ងៃទី​៣ សីហា អ្នក​ប្រដាល់​ជើង​ខ្លាំង សារឿន ចាន់ ក្លិប​តា​ព្រហ្ម​មានជ័យ ត្រូវ​អ្នក​ប្រដាល់ ណា​ម ម៉ូ​រ៉ា​ក់ ក្លិប​ពន្លឺ​សាមគ្គី​ខេត្តបាត់ដំបង ប្រើ​កណ្ដាប់ដៃ វាយ​ឲ្យ​សន្លប់ នៅ​ទឹក​ទី​១ ។​

​នរណា ក៏មាន​ជំនឿ​ចិត្ត​ថា សារឿន ចាន់ ឈ្នះ ណា​ម ម៉ូ​រ៉ា​ក់ ដែរ តែ​ស្ថានភាព នៃ​ការប្រកួត សារឿន ចាន់ បានតែ​ត្រឹម​ជន្លៗ តែប៉ុណ្ណោះ ។ អ្នក​ប្រដាល់​រូបនេះ ពិតជា​មិន​ហាត់​មែន ។ ធ្លាប់ជា​កំពូល​អ្នកលេង​កែង និង ជង្គង់​មួយរូប បែរជា​ត្រូវ​អ្នក​ប្រដាល់ ដែល​មិនសូវ​មានឈ្មោះ បោះ​សម្លេង ផ្ដួល​បាន​នៅមុន​ស្នូរ​ជួង បញ្ចប់​ទឹក​ទី​១ ទៅវិញ ។​

​សារឿន ចាន់ ឆ្លង​មិន​ផុត​ជុំ​ទី​១ ផង តើ​រក​គូ​ឯណា​ប្រកួត​បាន​ទៀត ? ណា​ម ម៉ូ​រ៉ា​ក់ ពេលនេះ ត្រៀមខ្លួន​ឡើង ទៅ​ប្រកួត​ជុំ​ទី​២ ទៀត​។​

សកម្មភាព​លើស​ង្វៀន ប៉ុស្តិ៍​លេខ​៥

​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះដែរ អ្នក​ប្រដាល់​កន្តឿ លាប រដ្ឋា ក្លិប​ដី​ឡូ​តិ៍​មាន​រិ​ទ្ធ ខេត្តបន្ទាយមានជ័យ បាន​យកឈ្នះ អ្នក​ប្រដាល់ អេ​លី​ត សាន់ ក្លិប​ឆ្មា ស សែន​សុខ ដោយ​ពិន្ទុ ។​

​ការប្រកួត​ដែលមាន​តែ ៣ ទឹក​នោះ រដ្ឋា ដែល​ចាប់ផ្ដើម​វាយប្រហារ លើ​គូប្រកួត​តាំងពីដើម​ទឹក​ទី​១ ទៅនោះ គេ​ហាក់ដូចជា មានប្រៀប​ជាង​គូ ប្រកួត​របស់ខ្លួន​។ រដ្ឋា ប្រើ​កណ្ដាប់ដៃ វ៉ៃ​ចេញ​បានល្អ និង​ចំ​គោលដៅ បាន​ច្រើន ។ ពួកគេ​ប្រកួត​គ្នា ពេញ​ទាំង ៣ ទឹក ហើយ​លទ្ធផល​ចុងក្រោយ រដ្ឋា ឈ្នះ អេ​លី​ត សាន់ ដោយ​ពិន្ទុ ។ រដ្ឋា ត្រៀមខ្លួន​ឡើង​ប្រកួត​ជុំ​ទី​២ ឯ អេ​លី​ត សាន់ ខ្ទាត​ចេញពី​ការប្រកួត​ត្រឹមនេះ ។

សកម្មភាព​លើស​ង្វៀន ប៉ុស្តិ៍​លេខ​៥

​​សូមបញ្ជាក់ថា ការប្រកួត​ជម្រុះ​ជុំ​ទី​១ នេះ មាន​អ្នក​ប្រដាល់ ចំនួន ៣២ រូប ចូលរួម ។ ពេលនេះ មាន ៨ រូប​ហើយ ដែល​ហាលអាវ ហើយក៏​មាន ៨ រូប​ដែរ ដែល​បាន​កក់​កៅអី សម្រាប់​ជុំ​ទី​២ ។​

​ការប្រកួត​ជា​មិត្តភាព ជាមួយ​ថៃ​វិញ​នោះ អ្នក​ប្រដាល់​កម្ពុជា ពេជ្រ ម្ទេសខ្មាំង ប្រកួត​ចាញ់​អ្នក​ប្រដាល់​ថៃ កាំ​ឡៃ យុគ (Kamlai Yuk) ដោយ​ពិន្ទុ​។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ ប្រកួត​គ្នា ពេញ​ទាំង ៥ ទឹក កាំ​ឡៃ យុគ មានប្រៀប​លើ​គូប្រកួត​របស់ខ្លួន ស្ទើរតែ​គ្រប់ទឹក​ទាំង ៥ តែម្ដង ។​

​ការប្រកួត​រវាង អ្នក​ប្រដាល់​រួម​ជាតិ ក្រៅ​ព្រឹត្តិការណ៍​ពានរង្វាន់​វិញ​នោះ ឡុង រ៉ា​មី ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ បាន​យកឈ្នះ អ្នក​ប្រដាល់ ពុទ្ធ ម៉ា​ណូយ ក្លិប​ពុទ្ធ​សេរី​វង្ស ដោយ​ពិន្ទុ​ដែរ ៕v