សារ​ជាតិគីមី​មួយចំនួន ក្នុង​គ្រឿងសំអាង​របស់​ស្ត្រី​អាច​បង្ក​មហារីក​សុដន់​

603

​តាម​ការស្រាវជ្រាវ​មួយ​ថ្មីៗ​នេះ​របស់​ពួក​អ្នកវិទ្យាសាស្ត្រ​អាមេរិក​បាន​ឲ្យ​ដឹងថា សារជាតិ​គីមី​ក្នុង​ផលិតផល​ថែ​សម្រស់​របស់​ស្ត្រី អាច​បង្ក​គ្រោះថ្នាក់​សម្រាប់​លទ្ធភាព​បន្ត​ពូជ​របស់​ស្ត្រី​, មិនតែប៉ុណ្ណោះ នៅ​បង្ក​មហារីក​សុដន់ ។​

​ក្រុម​អ្នកស្រាវជ្រាវ​ពី​សកល​វិទ្យាល័យ ច​ច ម៉ា​សុន នៅ​រដ្ឋ​វ័​ជី​នៀ សហរដ្ឋអាមេរិក បាន​រកឃើញ​ទំនាក់ទំនង​រវាង​សារជាតិ​គីមី ត្រូវបាន​ប្រើប្រាស់​ទូលំទូលាយ​ក្នុង​វិស័យ​ឧស្សាហកម្ម​គ្រឿងសំអាង និង​ថែទាំ​ខ្លួន ជាមួយនឹង​ការប្រែប្រួល​ក្នុង​អ័រម៉ូន បង្ក​កំណើត ។​

ក្រុម​អ្នកស្រាវជ្រាវ​បាន​ដំណើរ​ការវិភាគ​គំរូ​ទឹកនោម​របស់​ស្ត្រី ១៤៣ នាក់ មាន​អាយុ​ពី ១៨ ទៅ ៤៤ ឆ្នាំ ពួកគេ​ជា​អ្នក​មិនកើត​ជំងឺ​រ៉ាំ​ដៃ ឬ ប្រើប្រាស់​វិធានការ​គ្រប់គ្រង​កំណើត ។​

​លទ្ធផល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ពេល​គេ​រកឃើញ​មាន​សារ​ជាតិគីមី ដូចជា paraben (​សារជាតិ​ថែទាំ​ប្រើ​ទូទៅ​ក្នុង​គ្រឿងសំអាង​), benzophenones (​ប្រើ​សម្រាប់​ប្រដាប់​ចម្រោះ​អ៊ុ​ល​ត្រា​វី​យូ​ឡេ​) និង bisphenol A ក្នុង​ទឹកនោម ។ វា​បង្ក​ឥទ្ធិពល​មិន​ប្រក្រតី​ពាក់ព័ន្ធ​បរិមាណ​អ័រម៉ូន estrogen និង progesterone របស់​ស្ត្រី ។​

​ប្រសិន​មាន estrogen ច្រើនពេក ក្នុង​សរីរាង្គ នឹង​នាំ​ដល់​ជំងឺ​គីស​ក្រឹ​ន​ស្បូន និង​ខួប​រដូវ​មិន​ទៀង ។ ក្នុងពេល​ប្រសិន estrogen តិចពេក នោះ​នឹង​រារាំង​ពង​ទុំ និង​ជ្រុះ​ចេញពី​អូវែ ។​

​ចំណែក​ប្រសិន​មាន progesterone ច្រើន​ជ្រុល​ក្នុង​សរីរាង្គ នឹង​ងាយ​នាំ​ដល់​ហានិភ័យ​មហារីក​សុដន់ និង ហូរឈាម​ទ្វារមាស​ខុស​ប្រក្រតី ។ ពិសេស​សារជាតិ bisphenol A (BPA) នឹង​បង្ក​ឥទ្ធិពល​បញ្ច្រាស​ភេទ​, ឧទាហរណ៍​ធ្វើ​ឲ្យ​ដោះ​បុរស​រីកចម្រើន​ដូច​ស្ត្រី ។ ក្រៅពីនេះ BPA នៅ​ធ្វើ​ឲ្យ​ឆាប់​គ្រប់ការ​, បន្ថយ​បរិមាណ​មេជី​វិត​, ងាយ​កើត​មហារីក​សុដន់ ៕ ប្រែ​សម្រួល​: រតនៈ​