សារ​ព័​ត៍​មាន “​កញ្ញា​” ជាមួយ​ក្រុមហ៊ុន​ឯកជន បង្កើត​ព្រឹត្តិការណ៍ ពិព័រណ៍ “​នារី​សម័យថ្មី​” ឱ្យ​ធំជាងគេ

1020
ចែករម្លែក

​ដោយ : បូ​រិន/ភ្នំពេញ​ ៖ កាលពី​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០១៨ ក្រុមហ៊ុន 360 Ads & Event សហការ​ជាមួយ​វិ​ប​សាយ​ព័ត៌មាន​ស្រីៗ​ធំជាងគេ​ប្រចាំ​កម្ពុជា «​កញ្ញា​» របស់​ក្រុមហ៊ុន Sabay Digital Plus “Sabay” ធ្វើ​សន្និសីទ​ព័ត៌មាន​រួមគ្នា​ប្រកាស​រៀបចំ​ពិព័រណ៍ «​នារី​សម័យថ្មី (Ladies’ Fair)» ជា​ផ្លូវការ ដំបូង និង​ធំ​បំផុត​ប្រចាំឆ្នាំ​២០១៨ នៅ​កម្ពុជា​។

​ពិព័រណ៍ «​នារី​សម័យថ្មី​» ដែល​នឹង​គ្រោង​រៀបចំឡើង​នៅ​ថ្ងៃទី​២២-២៣ ខែធ្នូ ២០១៨ នៅ​សាល​ពិព័រណ៍​កោះ​ពេជ្រ​នោះ គឺជា​ព្រឹត្តិការណ៍​ពិព័រណ៍​លក់​ផលិតផល​ម៉ាក​ល្បីៗ​គ្រប់​ប្រភេទ​សម្រាប់​ស្រីៗ ដោយ​ផ្ដល់​ការបញ្ចុះ​តម្លៃ​ធំ​បំផុត​រហូតដល់ ៨០%​។

​អ្នកស្រី សរ សុគ​ន្ធី អ្នកគ្រប់គ្រង​វិ​ប​សាយ «​កញ្ញា​» ថ្លែងឱ្យដឹងថា “​យើង​រីករាយ​ដែល​សហការ​ជាមួយ​ក្រុមហ៊ុន 360 Ads & Event ឲ្យ​មាន​ពិព័រណ៍​នេះ​ឡើង​។ តាមរយៈ​ការសហការ​នេះ និង​ការផ្សព្វផ្សាយ​លើ​វិ​ប​សាយ កញ្ញា យើង​បានផ្ដល់​តម្លៃបន្ថែម​ដល់​អ្នកអាន​របស់​យើង​ជាក់ស្ដែង តាមរយៈ Shopping ក្នុងតម្លៃ Discount យ៉ាងច្រើន​ដល់ ៨០%​។ កន្លងមក កញ្ញា ផ្ដល់​តែ​ព័ត៌មាន ជុំវិញ​រឿង​ពាក់ព័ន្ធ​ស្រីៗ ជា​ចំណេះដឹង ជា​តិច​និក ជា​ដំណោះស្រាយ​ទាក់ទង​នឹង​ជីវិត​ស្នេហា គ្រួសារ សម្រស់ សុខភាព ដល់​អ្នកអាន​ជា​ស្ត្រី​របស់​យើង​ប៉ុណ្ណោះ​។

​កញ្ញា ដែក ដា​រី អ្នកគ្រប់គ្រង​ក្រុមហ៊ុន 360 Ads & Event ថ្លែងថា​៖ “​នេះ​ជា​លើកដំបូង​ដែល​កម្ពុជា​យើង​មាន​ពិព័រណ៍​ពិសេស​បែបនេះ​សម្រាប់​ស្ត្រី ហើយ​មាន​ផលិត​សម្បូរបែប​សម្រាប់​ស្រីៗ​ចង់ Shopping​។ យើង​រៀបចំ​ពិព័រណ៍​នេះ​ឡើង​សម្រាប់​ស្ត្រី​ដែលមាន​អាយុ​ចាប់ពី ១៨ ឆ្នាំ ដល់ ៥០ ឆ្នាំ​។ យើង​រំពឹងថា​នឹងមាន​អ្នកចូលរួម​ប្រមាណ ២ ម៉ឺន​នាក់​។

​សម្រាប់​ដៃគូ​អាជីវកម្ម​របស់​យើង​វិញ យើង​កំពុង​ផ្ដល់ឱកាស​ពិសេស​ដល់​ពួកគាត់ ដោយ​បញ្ចុះតម្លៃ ២០% សម្រាប់​ក្រុមហ៊ុន ឬ​ម្ចាស់​អាជីវកម្ម​ដែល​កក់​ស្ដង់​ផលិតផល ចាប់ពី​ថ្ងៃនេះ ដល់​ថ្ងៃ ៣១ តុលា​”​។

​ពិព័រណ៍ នារី​សម័យថ្មី មាន​ស្តង់​លក់​ផលិតផល​ម៉ាក​ល្បីៗ​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក សរុប​ប្រមាណ​ជា ៣០០ ស្ដង់ ក្នុងនោះ​មាន​ផលិតផល ដូចជា សម្លៀកបំពាក់ និង​គ្រឿង​តុបតែង (Apparel & Accessories) សម្រស់ និង​ម៉ូដ (Beauty & Fashion) កីឡា និង​សុខភាព (Sports & Fitness) សម្ភារៈ​ផ្ទះបាយ (Home Appliances) ផលិតផល​កូនក្មេង (Baby Care) សុខភាព (Health Care) អាហារ និង​ភេសជ្ជៈ (Foods & Beverages) អប់រំ (Education) កម្សាន្ត (Entertainment) ទេសចរណ៍ (Travel & Tourism) និង​អចលនទ្រព្យ (Real Estate)៕​B