សារ​ព្រមាន​សុខភាព​គំរូ​ថ្មី​លើ​កញ្ចប់​បារី​-​សុង​នៅពេល​ច្បាប់​គ្រប់គ្រង​ថ្នាំជក់​មិនទាន់មាន​ប្រសិទ្ធភាព​

1610
ចែករម្លែក

ដោយៈមុនីរ័ត្ន/ភ្នំពេញៈយោងតាមសេចក្ដីណែនាំថ្មីរបស់រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លេខ​០០៤ ស​.​អបស ស្ដីពី​ការដាក់ឱ្យ​អនុវត្ត​សារ​ព្រមាន​សុខភាព​គំរូ​ថ្មី​ដែលមាន​រូបភាព​អាក្រក់ និង​គួរ​ឲ្យ​ខ្លាចញញើត​ជាង​មុន​របស់​ក្រសួង​សុខាភិបាល​។​

ចាប់​អនុវត្ត​ពីថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ ២០១៨ ខាងមុខនេះ ក្រុមហ៊ុន​ថ្នាំជក់​ដែលមាន​អនុលោមភាព បានបង្ហាញ​ពី​ក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង ខណៈដែល​ការអនុវត្ត​សារ​ព្រមាន​សុខ​ភាពជា​រូបភាព និង​អក្សរ​គំរូ​ចាស់ នៅ​មិនទាន់​មាន​​ប្រសិទ្ធភាព​នៅឡើយ​នោះ​។

​ពាក់ព័ន្ធ​នឹង​ក្ដី​ព្រួយបារម្ភ​នេះ អគ្គនាយក​ក្រុមហ៊ុន​ថ្នាំជក់ អង់គ្លេស អាមេរិកាំង កម្ពុជា លោក ដា​នី​ញែ​ល ហ្សូ​បាន​ឲ្យ​ដឹងថា​”​ក្នុងនាម​ជា

​គំរូកញ្ចប់បារីស្រប់ច្បាប់

ក្រុមហ៊ុនដែលមានអនុលោមភាពខ្ពស់ខ្ញុំបាទសូមគាំទ្រនូវគោលនយោបាយរបស់ក្រសួងសុខាភិបាល​ក្នុងការ​បង្ហាញ​ពី​ហា​នី​ភ័យ​កើតចេញពី​ការជក់បារី​តាមរយៈ​សារ​ព្រមាន​សុភាព ហើយ​វា​ជា​គោល​ការ​ណ៏​ចម្បង​របស់​ក្រុមហ៊ុន​យើងខ្ញុំ​ដែរ​”​។

​ប៉ុន្តែ​ស្របពេល​ដែល​ការអនុវត្ត​សារ​ព្រមាន​សុខភាព​ជា​រូបភាព​និង​អក្សរ​ខ្មែរ​គំរូ​ចាស់​នៅ​មិនទាន់មាន​ប្រសិទ្ធភាព​នៅឡើយ​បែបនេះ​ការអនុវត្ត​តាម​ខ្លឹមសារ​សេចក្ដីណែនាំ​ថ្មី​ដែល​តម្រូវ​ឲ្យ​បោះពុម្ព​សារ​ព្រមាន​សុខភាព​ជា​រូបភាព​និង​អក្សរ​គំរូ​ថ្មី​នាពេល​ឆាប់ៗ​ខាងមុខនេះ​។​

ច្បាស់​ណាស់​វា​នឹងធ្វើ​ឲ្យ​បញ្ហា​នៃ​ការប្រកួតប្រជែង​មិន​ស្មើភាព​គ្នា​កាន់តែ​អាក្រក់​ឡើងៗ ហើយ​ក្រុមហ៊ុន​គោរព​ច្បាប់​ដូចជា​យើងខ្ញុំ នឹងរង​គ្រោះ​ទ្វេ​រដង ដោយ​ត្រូវ​បន្ថែម​នូវ​ថ្លៃ​ផលិត និង​ថ្លៃ​ដឹកជញ្ជូន​ផ្សេងៗ​។ ដោយសារតែ​ការគោរព​ច្បាប់​តែឯង ខណៈដែល​ក្រុមហ៊ុន​ខិលខូច​គ្មាន​អនុលោម​ទាំងឡាយ ចំណេញ​ទ្វេ​រដង​ផ្ទុយ​អំពី​យើង គឺ​ទាំង​ថ្លៃដើម​ផលិត ចំណាយ​ផ្សេងៗ​។

​ជា​សេចក្ដីស្នើសុំ ក្នុងនាម​ជា​ក្រុមហ៊ុន​គោរព​ច្បាប់ គឺ​សំណូមពរ​យ៉ាងទទូច​ចំពោះ​រាជរដ្ឋាភិបាល ពិសេស​ក្រសួងសុខាភិបាល និង គណៈកម្មាការ​ត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ មេត្តា​អនុវត្ត​បញ្ញត្តិ​សារ​ព្រមាន​សុខភាព​គំរូ​ចាស់​នេះ ឲ្យ​មាន​អនុលោមភាព និង​ប្រសិទ្ធភាព​នៅ​ទូទាំង​ទីផ្សារ​ទាំងអស់​សិន មុននឹង​តម្រូវ​ឲ្យ​បោះពុម្ព​នូវ​សារ​ព្រមាន​សុខ​ភាពជា​រូបភាព និង​អក្សរ​ប្រភេទ​ថ្មី​នេះ​។​

​សូម​រលឹក​ថា​កន្លងទៅ​ថ្មីៗ​នេះ​គឺមាន​ការចុះ​បង្ក្រាប​ទៅលើ​រោងចក្រ​ផលិត​ផ្ទាល់​របស់​ក្រុមហ៊ុន​បារី​ក្នុងស្រុក​មួយចំនួន​ដោយ​ក្រសួងសុខាភិបាល និង​នគរបាលជាតិ​ទៅលើ​ផលិតផល​ខុសច្បាប់​របស់​ពួកគេ ។​

ប៉ុន្តែ​ជាក់ស្ដែង​យើង​នៅតែ​សង្កេតឃើញថា​បារី​ខុសច្បាប់​ដែលមាន​ត្រឹមតែ​សារ​ព្រមាន​ជា​អក្សរ​ទំហំ​៣០​ភាគរយ​លើ​កញ្ចប់​នោះ គឺ​នៅតែ​បន្ដ​លក់​ពាសពេញ​ផ្ទៃ​ប្រទេស​ដដែល ដែលជា​ទូទៅ គឺ​សុទ្ធតែជា​ផលិតផល​បារី​ផលិត​នៅក្នុង​ស្រុក​ខណៈដែល​បារី​នាំចូល​ភាគច្រើន​គឺ​សុទ្ធ​តែមាន​អនុលោមភាព​អស់ហើយ​៕S/មន

​សារ​ព្រមាន​សុខភាព​គំរូ​ថ្មី​លើ​កញ្ចប់​បារី​-​សុង​នៅពេល​ច្បាប់​គ្រប់គ្រង​ថ្នាំជក់​មិនទាន់មាន​ប្រសិទ្ធភាព​

សារ​ព្រមាន​សុខភាព​គំរូ​ថ្មី​លើ​កញ្ចប់​បារី​-​សុង​នៅពេល​ច្បាប់​គ្រប់គ្រង​ថ្នាំជក់​មិនទាន់មាន​ប្រសិទ្ធភាព​

#