សាលាក្តី​ខ្មែរក្រហម​បើកសវនាការ​លើ​បណ្តឹង​ឧ​ទ្ទ​រណ៍​ប្រឆាំងនឹង​ដីកា​ដំណោះស្រាយ​ក្នុង​សំណុំរឿង​០០៤/០១

208

ភ្នំពេញៈ​ព្រឹកថ្ងៃទី១១ខែធ្នូនេះអង្គ​បុ​រេ​ជំនុំជម្រះ​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​​បាន​បើ​សវនាការ​លើ​បណ្តឹង​ឧ​ទ្ទ​រណ៍​ប្រឆាំងនឹង​ដីកា​ដំណោះស្រាយ​ក្នុង​សំណុំរឿង​០០៤/០១ ទាក់ទង​នឹង​ជន​ត្រូវ​ចោទ អ៊ឹម ចែម​។ សវនាការ​ដែល​បាន​បើក​ជា​សាធារណៈ​រយៈពេល ១៥ នាទី និង​ក្រោយមក​បានធ្វើ​ជាសម្ងាត់ បន្ទាប់ពី​ធ្វើ​សេចក្តីថ្លែងការណ៍​បើក​។

សាលាក្តី​ខ្មែរក្រហម​បើកសវនាការ​លើ​បណ្តឹង​ឧ​ទ្ទ​រណ៍​ប្រឆាំងនឹង​ដីកា​ដំណោះស្រាយ​ក្នុង​សំណុំរឿង​០០៤/០១ (រូបថតសាលាក្តីខ្មែរក្រហម)

​លោក នេត្រ ភក្ត្រា មន្ត្រី​នាំពាក្យ​នៃ​សាលាក្តី​ខ្មែរក្រហម​បាន​ប្រាប់់​អ្នកកាសែត​ថា កាលដែល​អង្គ​បុ​រេ​ជំនុំជម្រះ​បើក​សវ នា​លារ​ស្តាប់​អំណះអំណាង​របស់​ភាគី​ក្នុង​សំណុំរឿង ០០៤/០១ ត្រូវបាន​ធ្វើឡើង បន្ទាប់ពី​អង្គ​បុ​រេ​ជំនុំជម្រះ​បានទទួល​បណ្តឹង​ឧ​ទ្ទ​រណ៍​របស់​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ​ប្រឆាំងនឹង​ដីកា​ដំណោះស្រាយ​ដែល​ចេញ ដោយ​ការិយាល័យ​សហ​ចៅក្រម​ស៊ើបអង្កេត​នៅ​ថ្ងៃទី​២២ ខែកុម្ភៈ និង​ថ្ងៃទី​១០ ខែ កក្កដា ឆ្នាំ ២០១៧ កន្លងទៅ​។​

មន្ត្រី​នាំពាក្យ​សាលាក្តី​ខ្មែរក្រហម​បាន​ថ្លែ​ថា សហ​ចៅក្រម​ស៊ើបអង្កេត​ជាតិ​និង​អន្តរជាតិ បានចេញ​ដីកា​ដំណោះស្រាយ រួមគ្នា​នៅក្នុង​កិច្ចដំណើរការ​នីតិវិធី​ប្រឆាំង អ៊ឹម ចែម នៅក្នុង​សំណុំរឿង ០០៤/១ កាលពី​ថ្ង​ទី​២២ ខែកុម្ភៈ​ឆ្នាំ ២០១៧ ដោយ បាន​លើកលែង​ការចោទប្រកាន់​សំណុំ​រឿងនេះ ដោយសារ​ថា តាមរយៈ​ការ​វាយ តម្លៃ​របស់​សហ​ចៅក្រម​ស៊ើបអង្កេត​លើ​ភស្តុតាង​ដែល​ប្រមូលបាន​នៅក្នុង​អំឡុងពេល​ស៊ើបសួរ អ៊ឹម ចែម មិន​ស្ថិតនៅក្រោម​យ​យុត្តាធិការ​បុគ្គល​របស់ អ​.​វ​.​ត​.​ក ឡើយ​។ នេះ​មានន័យថា អ៊ឹម ចែម មិនមែនជា​មេដឹកនាំ​ជាន់ខ្ពស់ ឬក៏​ជា ជន​ម្នាក់​ក្នុងចំណោម​មន្ត្រី​ដែល​ទទួលខុសត្រូវ​ខ្ពស់បំផុត​នៅក្នុង​របប​ខ្មែរក្រហម​ទេ​។ អ្នកនាំពាក្យ​បញ្ជាក់ទៀតថា​បើតាម​សហ​ចៅក្រម​ស៊ើបអង្កេត ការលើកលែង​ការចោទប្រកាន់​នេះ​ក៏​មានន័យថា​ពាក្យសុំ​តាំងខ្លួន​ជាដើម​បណ្តឹងរដ្ឋប្បវេណី​ទាំងអស់​ត្រូវបាន​បដិសេធ។
លោក នេត្រ ភក្ត្រា បាន​បញ្ជាក់ថា សវនាការ​របស់​អង្គ​បុ​រេ​ជំនុំជម្រះ​នេះ​មិនមែន ពិនិត្យ​លើ​អង្គសេចក្តី​នៃ​សំណុំរឿង ០០៤/០១​នេះ​ទេ​។ លោក​បន្តថា នៅពេល​បញ្ចប់​សវនាកា​រ អង្គ​បុ​រេ​ជំនុំជម្រះ​នឹង​លើក​ពេល​សវនាការ​ដើម្បី​ពិភាក្សា​ចេញ​សេចក្តីសម្រេច​របស់ខ្លួន​ថា តើ​នឹង​ច្រានចោល​សំណុំ​រឿងនេះ ឬ​បញ្ជូនទៅ​ជំនុំជម្រះ​។ សេចក្តីសម្រេច​លើ​បណ្តឹងឧទ្ធរណ៍ នេះ​រំពឹងថា​នឹង​អាច​ចេញ​ក្នុង​រយៈពេល​យ៉ាងយូរបំផុត ៦​ខែ ក្រោយពេល​សវនាការ​នេះ​៕MN/ដោយៈ បូព៌ព្រឹក្ស