សាលាក្រុង​ស្វាយរៀង និង​ទីក្រុង​ស៊ី​ភីង ខេត្ត​គី​លីន នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ចុះ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​

567
ចែករម្លែក

ដោយ​: វ៉ៃ​កូ / ស្វាយរៀង​: លោក ហែម ពិសិដ្ឋ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង តំណាង​លោក ម៉ែន វិបុល អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង នៅ​ព្រឹក​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៨ បាន​អញ្ជើញ​ជា​អធិបតីភាព​នៅក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រវាង​សាលាក្រុង​ស្វាយរៀង ខេត្តស្វាយរៀង នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ទីក្រុង​ស៊ី​ភីង ខេត្ត​គី​លីន នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ស្ដីពី​ការបង្កើត​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​នឹង​គ្នា​។​

​ពិធី​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ផងដែរ​ពី​សំណាក់​លោក ណុប ចំរើន អភិបាល​នៃ​គណៈ​អភិបាលក្រុង​ស្វាយរៀង និង​លោក លី យ៉ាន លេខាធិការ​រង​កណៈក​ម្មា​ធិ​ការ​បក្ស​កុម្ម​នី​ស​ក្រុង​ស៊ី​ភីង និង​គណៈ​ក្រុង​ស៊ី​ភីង ហើយ​ពិធី​នេះ​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​សាលប្រជុំ​ប្រជុំ​ប្រា​សាក់ សាលាខេត្ត​ស្វាយរៀង​។​

​សូមបញ្ជាក់​ផងដែរ​ថាៈ​នៅក្នុង​ការចុះ​កិច្ចព្រមព្រៀង​រវាង​ក្រុង​ទាំងពីរ ផ្តោត​សំំ​ខាន់​ទៅលើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ដ្រ និង​បច្ចេកទេស​វប្បធម៌ ការអប់រំ លើកកម្ពស់​ភាព​រីកចម្រើន និង​ការ​អភិ​វ​ឌ្ឋ​នៃ​ទីក្រុង ដោយបាន​បង្ហាញ​ពី មនោ ស​ញ្ចេ​ត​នារ​វាង​ប្រជាជន​ក៏ដូចជា​ប្រទេស​ទាំងពីរ (​កម្ពុជា​.​ចិន​) ផ្តោតទៅលើ​គោលនយោបាយ​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ ធ្វើឱ្យ​វិស័យ​វិនិយោគ​មានការ​រីកចំរើន ការជំរុញ​អ្នកវិនិយោគទុន​ទៅ​ក្រៅប្រទេស ស្របទៅតាម​ឱកាស​នេះដែរ ក្រោយពី​ការចុះ​អនុសារណៈ​កិច្ចព្រមព្រៀង​រវាង​សាលាក្រុង​ស្វាយរៀង ខេត្តស្វាយរៀង នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ទីក្រុង​ស៊ី​ភីង ខេត្ត​គី​លីន នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​រួចហើយនោះ គឺ​យើង​អាច​ផ្លាស់ប្តូរ​បទពិសោធន៍​គ្នា​ទៅវិញទៅមក​វាង​ទីក្រុង​ទាំងពីរ​។​

​ចុងបញ្ចប់​នៃ​ពិធី​នេះ​គណៈ​ប្រ​ភិ​ភូ​ទីក្រុង​ស៊ី​ភីង ខេត្ត​គី​លីន នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក៏បាន​អញ្ជើញ​ប្រតិភូ​សាលាក្រុង​ស្វាយរៀង ខេត្តស្វាយរៀង នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទៅធ្វើ​ទស្សនៈកិច្ច ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍​គ្នា​ទៅវិញទៅមក​វាង​ទីក្រុង​ទាំងពីរ ទៅតាម​ពេលវេលា​សមស្រប​ណាមួយ​ផងដែរ​៕ ល​