សាលាខេត្ត​សៀមរាប​ជួប​ជាមួយ​ប្រតិភូ​សាកលវិទ្យាល័យ Waseda របស់​ប្រទេស​ជប៉ុន​

335
ចែករម្លែក

ដោយ:​បាយ័ន/​សៀមរាប ៖ នៅ​រសៀល​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០១៩ លោក នាក់ ណេ​រ៉ុ​ន អភិបាលរង​ខេត្តសៀមរាប បានទទួល​ជួប​ការងារ​ជាមួយ​ប្រតិភូ​សាកលវិទ្យាល័យ Waseda របស់​ប្រទេស​ជប៉ុន ស្តីអំពី​គម្រោង “​ការពារ​អគ្គិភ័យ​ក្នុង​តំបន់​ផ្សារ​ចាស់​” ដែល​ដឹកនាំ​ដោយ​លោក Takeshi NAKAGAWA សាស្ត្រាចារ្យ​សាកលវិទ្យាល័យ Waseda របស់​ប្រទេស​ជប៉ុន​។​

ជំនួប​ពិភាក្សា​នេះ លោក Takeshi NAKAGAWA សាស្ត្រាចារ្យ​សាកលវិទ្យាល័យ Waseda របស់​ប្រទេស​ជប៉ុន សហការ​ជាមួយ​អង្គការ JICA មាន​គោលបំណង​រៀបចំ​គម្រោង​ការការពា​រ​គ្រោះ​អគ្គិភ័យ នៅ​តំបន់​ផ្សារ​ចាស់ ខេត្តសៀមរាប ហើយ​សូម​ឲ្យ​រដ្ឋបាល​ខេត្តសៀមរាប​ជួយ​គាំទ្រ​គម្រោង​នេះ​ផងដែរ​។

ជាមួយគ្នា​នោះ​រដ្ឋបាល​ខេត្តសៀមរាប ក៏​សូម​គាំទ្រ​គម្រោង​នេះ​ទាំងស្រុង ហើយ​ការជួបពិភាក្សា​នេះ​នឹងមាន​ការចុះ MOU ជាមួយគ្នា​ក្នុងពេល​ឆាប់ៗ​នេះ​៕B/