សាលាបឋមសិក្សា​សឡា​ប្រារឰ​ពិធី​ទិវា​កុមារ​អន្តរជាតិ​១​មិថុនា​

2329
ចែករម្លែក

(​ភ្នំពេញ) ​៖ កាលពី​ព្រឹក​ថ្ងៃ ទី​៣១ ខែឧសភា ឆ្នាំ​២០១៨​នេះ នៅ សាលាបឋមសិក្សា សឡា ស្ថិតក្នុង ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បានប្រារឰ​ពិធី​រំលឹក​ខួប​លើក​ទី​៦៩ ទិវា កុមារ​អន្តរជាតិ​១​មិថុនា និង​ខួប​លើក ទី​១៧ ទិវា​ពិភព លោក​ប្រឆាំង​ពលកម្ម កុមារ ១២​មិថុនា​។​
​ ​
​លោក​សោម បឿន នាយក សាលាបឋមសិក្សា សឡា បាន​មាន ប្រសាសន៍ថា ទិវា​កុមារ​កម្ពុជា និង​ទិវា កុមារ​អន្តរជាតិ ១​មិថុនា ឆ្នាំនេះ គឺ​ប្រារឰធ្វើឡើង ក្រោម​ប្រធានបទ “​រួមគ្នា ការពារ​កុមារ ដើម្បី​អភិវឌ្ឍន៍​គ្រួសារ​និង សង្គមជាតិ​” ទិវា​ពិភពលោក​ប្រឆាំង ពលកម្ម​កុមារ​១២​មិថុនា ក្រោម ប្រធានបទ “​ទប់ស្កាត់​គ្រោះថ្នាក់​ការងារ និង​ភាព​ងាយ​រងគ្រោះ​ផ្នែក​សុខភាព សម្រាប់​កម្មករ និយោជិត​វ័យ​ក្មង ដើម្បី​លុបបំបាត់​ពលកម្ម​កុមារ​” ដើម្បី​រំលឹក ដល់​សិទ្ធិ​ជា​មូលដ្ឋាន​របស់​កុមារ​និង បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់ រាជរដ្ឋាភិបាល​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងឡាយ របស់​កុមារ​រងគ្រោះ និង​ងាយ​រងគ្រោះ​បាន​ទាន់ពេលវេលា​ប្រកបដោយ​សុវត្ថិភាព និង មាន​ប្រសិទ្ធភាព ព្រមទាំង​រស់នៅ​យ៉ាង សុខដុមរមនា​ជាមួយ​គ្រួសារ​នៅក្នុង​សង្គម​ដែល​ពោរពេញ ទៅដោយ​សន្តិភាព​។​
​ ​
​បន្ទាប់​ពីនេះ លោក លី ណៃ​-​សៀន តំណាង​អភិបាលខណ្ឌ​មានជ័យ​បាន​អាន​សារលិខិត​របស់ សម្តេច​អគ្គ មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ កម្ពុជា​។
​ ​
​នៅក្នុង​ឱកាស​នោះដែរ​មាន សប្បុរសជន​ក្នុងស្រុក និង​ក្រៅ​ស្រុក ជាពិសេស​ក៏មាន DJ MAFIA និង​ជា កញ្ញាឯក​របស់​ទស្សនា​វ​ត្តី MAXIM ដែល​មកពី​ព្រះរាជាណាចក្រ​ថៃ​រួមទាំង​គណៈប្រតិភូ​អម ដំណើរ​បាន ចែក​នូវ​សម្ភារៈ​សិក្សា នំ​ព្រឹល​លី​លី និង ថវិកា​មួយចំនួន​ជូន​ប្អូនៗ​កំពុង​ដែល សិក្សា​នៅក្នុង​សាលាបឋមសិក្សា សឡា ប្រមាណ​៨០០​នាក់ ។​
​ ​
​សូម​ជម្រាបជូន​ផងដែរ​ថា DJ MAFIA នឹង​មក​បង្ហាញ​នូវ​ចង្វាក់ភ្លេង ដ៏​ទាន់សម័យ​របស់​ក្រុង បាងកក នៅ DJs STATION ក្រោយ​ស្ថានទូត​រុស្ស៊ី​នៅ​ល្ងាច ថ្ងៃអាទិត្យ​ទី​៣ ខែមិថុនា ឆ្នាំ​២០១៨ ៕ ដោយ​៖ បូ​រិ​ន​

សាលាបឋមសិក្សា​សឡា​ប្រារឰ​ពិធី​ទិវា​កុមារ​អន្តរជាតិ​១​មិថុនា​

សាលាបឋមសិក្សា​សឡា​ប្រារឰ​ពិធី​ទិវា​កុមារ​អន្តរជាតិ​១​មិថុនា​