សាលាមត្តេយ្យ ៨ មីនា ដាក់ ដំណើរ ការមជ្ឈមណ្ឌលអភិវឌ្ឍន៍ ខួរក្បាលកុមារ តាមប្រព័ន្ធបច្ចេក វិទ្យា

769
ចែករម្លែក

ដោយ-បញ្ញាសាស្រ្ត
ភ្នំពេញ-
ដើម្បីបន្ថែមភាពវ័យឆ្លាតដល់សិស្សានុសិស្ស ក្នុងវ័យ ៥ឆ្នាំ ដល់៧ឆ្នាំ សាលាមត្តេយ្យ ៨ មីនា ជាសាលាដ៏វៃយឆ្លាត ឬ (Smart School) បានទទួល ថេបប៊្លេត (Tablet) ដើម្បីងាយស្រួលក្នុងការបង្រៀន ក៏ដូចជាដើម្បីឱ្យគណៈ គ្រប់គ្រង អាចបន្តហ្វឹកហាត់ និងអភិវឌ្ឍន៍កម្មវិធីនេះបន្ថែមទៀតទៅដល់សិស្សានុសិស្ស ទាំងអស់នៅពេលខាងមុខ។

ថ្លែងក្នុងពិធី បិទបញ្ចប់គម្រោង និងការប្រកាសដាក់អោយប្រើប្រាស់ មជ្ឈមណ្ឌល អភិវឌ្ឍន៍ ខួរក្បាលកុមារ តាមប្រព័ន្ធបច្ចេកវិទ្យា៨មីនា កាលពីព្រឹកថ្ងៃទី៥ មីនា ២០១៩ អ្នកស្រី សុខ គន្ធពិដោរ នាយិកាសាលាមត្តេយ្យ ៨ មីនា បានថ្លែងថា ដើម្បីជាជំនួយ ដល់ការអភិវឌ្ឍន៍ផ្នែកខួរក្បាលកុមារតាមរយៈ លោក ស៊ន សុផាត ប្រធានអង្គការ សកម្មភាព យុវជនកម្ពុជា និង អង្គការ Dobrand dora នាងខ្ញុំ- អ្នកគ្រូ និង មាតាបិតា សិស្សកុមារសាលាមត្តេយ្យ ៨ មីនាទាំងអស់រីករាយ ដែលទទួលបាន ថេបប៊្លេត (Tablet) ៤០គ្រឿង និង ត្រេកអរខ្លាំងណាស់ព្រោះថានេះជាជំនួយដ៏សំខាន់ ដែលមិន ធ្លាប់ មានសម្រាប់សាលានាងខ្ញុំដើម្បីជួយបណ្តុះបណ្តាលការគិតអោយមានភាព រហ័សរហួន ការពិចារណា និង ជាទម្លាប់ល្អក្នុងការរស់នៅ និងដោះស្រាយបញ្ហា ផ្សេងៗ ក្នុងសង្គម។

អ្នកស្រីក៏បានស្នើរសុំបន្ថែម ចំពោះអតីតកុមារា-កុមារី ដែលធ្លាប់បានចូលរៀនក្នុង សាលាមត្តេយ្យ ៨ មីនានេះ ដែលបច្ចុប្បន្នមានតួនាទីការងារក្នុងជួររាជរដ្ឋាភិបាល ជាមន្ត្រី បំរើអោយអង្គការ និង ក្រុមហ៊ុននានា សូមឲ្យអតីតសិស្សទាំងអស់មេត្តាជួយ ចូលរួម ចំណែកជួយសាលាមត្តេយ្យ ៨ មីនា ក្នុងគោលបំណងពង្រីក ថ្នាក់រៀន បន្ថែម ទៀត និង ពង្រីកការបណ្តុះបណ្តាលអោយទៅជាសាលាស្តង់ដា និង ដើម្បីបានសង់ បន្ថែមមួយជាន់ទៀត ដើម្បីគិតដល់ សុខភាពសិក្សាថ្នាក់រៀន សព្វថ្ងៃ ដែលមិនទាន់គ្រប់គ្រាន់សម្រាប់សិស្សនៅឡើយទេ ដោយយើងត្រូវការថ្នាក់ពង្រីក បន្ថែមសម្រាប់បំពេញតម្រូវការសិស្សជាច្រើនទៀត។

ចំណែកលោក លោក Seungho Choi អគ្គនាយកគ្រប់គ្រងសាខាក្រុមហ៊ុនថៃ សាមសុង អេឡិចត្រូនិចប្រចាំកម្ពុជា បានមានប្រសាសន៍ថា “យើងពិតជាសប្បាយ ចិត្តក្នុងការផ្តល់នូវកម្មវិធីដែលជួយដល់សង្គម (CSR) សម្រាប់ព្រះរាជាណាចក្រកម្ពុជា ម្តងទៀត។ ហើយក្នុងនាមជាក្រុមហ៊ុនដែល ឈានមុខគេក្នុងពិភពលោក គឺមានគោល បំណងដើម្បីកែ ប្រែជីវិតក្នុងការរស់នៅឱ្យកាន់តែប្រសើរឡើងដល់សហគមន៍ជា ច្រើន ជុំវិញពិភពលោកតាមរយៈការផ្តល់នូវបទពិសោធន៍ជំនាញ និងទេពកោសល្យរបស់ បុគ្គលិកយើងទាំងអស់គ្នា” ។

លោកបន្ថែមថា “ជាការពិតណាស់នេះគឺជាសកម្មភាពមួយដ៏ចាំបាច់បំផុតសម្រាប់ ប្រទេសកម្ពុជា ស្របពេលដែលស្ថានភាពសង្គមបច្ចុប្បន្ន ត្រូវការធនធាន មនុស្សដែល មានសមត្ថភាពដើម្បីអភិវឌ្ឍន៍សង្គម។ ដូច្នេះកម្មវិធីដែលក្រុមហ៊ុន សាមសុង ធ្វើនៅ ពេលនេះ គឺពិតជាគ្រឹះដ៏ចាំបាច់បំផុតសម្រាប់ប្រទេសកម្ពុជា”។ ជាថ្មីម្តងទៀតកម្មវិធី Samsung One Week គឺជាផ្នែកមួយនៃកម្មវិធី បុគ្គលិកស្ម័គ្រចិត្តអន្តរជាតិ ដែលស្ថិត នៅក្រោមកម្មវិធីទំនួលខុសត្រូវសង្គម (CSR) របស់ក្រុមហ៊ុន សាមសុង ផងដែរ។ ប្រទេសកម្ពុជាគឺជាប្រទេសគោលដៅទី១ ក្នុងចំណោមប្រទេសគោលដៅ ជាច្រើន ទៀតសម្រាប់បុគ្គលិកស្ម័គ្រចិត្ត ដែលនឹងធ្វើដំណើរជុំវិញពិភពលោក ដែលក្នុងនោះមានដូចជា ប្រទេស ថៃ ឥណ្ឌូណេស៊ី កាហ្ស៉ាកស្ថាន ណេប៉ាល់ និងប្រទេស ហុងគ្រី ដើម្បីបំពេញនូវប៉េសកកម្មរបស់ពួកគេ។

គួរបញ្ជាក់ផងដែរថាកម្មវិធីនៃការពង្រឹងដល់បញ្ញា និងភាពវៃឆ្លាតគឺជាដំណើរ ការ ដែល សិស្សានុសិស្សទាំងអស់អាចរៀនដើម្បីស្វែងយល់ពីហេតុផល ដំណោះស្រាយ បញ្ហា និងការពិចារណាបានយ៉ាងល្អត្រឹមត្រូវ ព្រមទាំងអាចជួយដល់ការរីក ចម្រើន ផ្នែកបញ្ញាស្មារតីរបស់កុមារ ឲ្យបានប្រសើរជាងមុននៅថ្ងៃអនាគត។យើងពិត ជាមាន មោទនភាពខ្លាំងណាស់ដែលប្រទេសកម្ពុជាត្រូវបានជ្រើសរើសសម្រាប់សកម្មភាពសង្គម ដ៏មានសារៈសំខាន់បែបនេះម្តងទៀត៕