សាលារៀន​ក្រុង​ហុងកុង​នឹង​បិទ​លឿនបន្តិចនៅមុន​ពិធីបុណ្យ​ចូលឆ្នាំ​ចិន បន្ទាប់ពី​ផ្ទុះ​ជំងឺ​គ្រុនផ្តាសាយ​

173

​រដ្ឋាភិបាល​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ទី​៧​ខែកុម្ភៈ​ថា​សាលា​មត្ដេយ្យ​និង​សាលាបឋមសិក្សា​នៅ​ទីក្រុង​ហុងកុង​នឹងត្រូវ​បាន​បិទ​នៅមុន​ពិធីបុណ្យ​ចូលឆ្នាំ​ចិន ដោយសារតែ​ការផ្ទុះ​ឡើង​នៃ​ជំងឺ​គ្រុនផ្តាសាយ​។​

​យោងតាម​តួលេខ​ពី​មជ្ឈមណ្ឌល​សុខភាព​ក្រុង​ហុងកុង​បានឱ្យដឹងថា ក្នុង​រដូវ​មាន​ជំងឺ​គ្រុនផ្តាសាយ​នៅ​រដូវរងា​នេះ មនុស្ស​១១១​នាក់​បាន​ស្លាប់ ចាប់តាំងពី​ខែមករា​មក ដែល​ក្នុងនោះ​មាន​មនុស្ស​២​នាក់​ដែលមាន​អាយុ​ក្រោម​១៨​ឆ្នាំ​បាន​ស្លាប់​ផងដែរ​។​

​ក្រុម​អ្នកជំនាញ​សុខភាព​បាន​និយាយថា ជំងឺ​រាតត្បាត​នេះ ប្រហែលជា​មិន​ឈានដល់​កម្រិត​ដ៏​គ្រោះថ្នាក់​ខ្លាំង​នោះទេ​។ ក្រុម​អាជ្ញាធរ​កំពុង​ព្យាយាម​កាត់បន្ថយ​ទំនាក់ទំនង​រវាង​សិស្ស​ក្នុង​បរិយាកាស​ដែលមាន​មនុស្ស​ច្រើន នៅមុន​បុណ្យចូលឆ្នាំថ្មី​ចិន ដែល​គេ​រំពឹងថា​នឹង​ចាប់ផ្តើម​នៅ​សប្តាហ៍​ក្រោយ​៕ ដោយ៖ សុខា

​ក្រុម​អាជ្ញាធរ ព្យាយាម​កាត់បន្ថយ​ទំនាក់ទំនង​រវាង​សិស្ស​ក្នុង​បរិយាកាស​ដែលមាន​មនុស្ស​ច្រើន នៅមុន​បុណ្យចូលឆ្នាំថ្មី​ចិន នឹង​ចាប់ផ្តើម​នៅ​សប្តាហ៍​ក្រោយ