សាលារៀន​ចំនួន​៤​ក្នុង​សង្កាត់​នគរធំ​ប្រើប្រាស់​ដប​ប្រភេទ​កែវ​សម្រាប់​ដាក់​ទឹក​ជំនួស​ដប​ប្លា​ស្ទីក

220
ចែករម្លែក

ដោយ​គូលែន​/​សៀមរាប​:​សាលារៀន​ចំនួន​៤​ក្នុង​សង្កាត់​នគរធំ​ក្រុង​សៀមរាប​ខេត្តសៀមរាប​ដែលមាន​សិស្ស​សរុប​ប្រមាណ​ជាង​២​ពាន់​នាក់​បានសម្រេច​ប្រើប្រាស់​ដប​ប្រភេទ​កែវ​សម្រាប់​ដាក់​ទឹក​ជំនួស​ដប​ប្រភេទ​ប្លា​ស្ទីក​ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​ដល់​បរិស្ថាន​ក្នុង​សាលា និង សុខភាព​សិស្ស ។

​លោក ជា​សារិន​នាយក​ប្រតិ​ប​ត្ដិ​មូ​និ​ធិ​សាលាបឋមសិក្សា​ស្ពី​ធ្លើ​រ​អញ្ចាញ​នៅ​សង្កាត់​នគរធំ​ក្រុង​សៀមរាប បាន​និយាយថា​ថ្ងៃទី​១៧ ខែតុលា​ឆ្នាំ​២០១៩​ថា​សាលារៀន​ចំនួន​៤​ក្នុង​សង្កាត់​នគរធំ​ក្រុង​សៀមរាប រួមមាន​សាលារៀន​ស្ពី​ធ្លើ​រ​អ​ញ្ញា​ញ​អង្គរ , សាលារៀន​សាមគ្គី​សហគមន៍ , សាលា​អនុវិទ្យាល័យ​ហ៊ុន សែន​ស្រះស្រង់​។​វិទ្យាល័យ​នគរធំ​បាន​ឯកភាពគ្នា​សម្រេច​ប្រើប្រាស់​ដប​ប្រភេទ​កែវ​សម្រាប់​ដាក់​ទឹក​ប្រើប្រាស់​ជំនួស​ដប​ប្រភេទ​ប្លា​ស្ទីក​ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​ដល់​បរិស្ថាន​ក្នុង​សាលា​និង​សុខភាព​សិស្ស ។​

លោក​បាន​បន្តថា​បច្ចុប្បន្ន​សិស្ស​បាន​ប្រើប្រាស់​ដប​ប្រភេទ​កែវ​សម្រាប់​ដាក់​ទឹក​ហូប​យកទៅ​សាលារៀន​ជា​រៀងរាល់ថ្ងៃ​ជំនួស​ដប​ប្រភេទ​ប្លា​ស្ទីក​ដោយមាន​ការឧបត្ថម្ភ​ដប​សម្រាប់​ដាក់​ទឹក​បរិភោគ​ជា​ប្រភេទ​កែវ​ពី​ក្រុមហ៊ុន​លក់​សម្ភារ​ការិយាល័យ​ហ្វិ​ក​អ​ហ្វី​ស​Flexoffice​។​

ក្នុង​គោលបំណង​ថែរក្សា​បរិស្ថាន​នៅក្នុង​សាលា​ផង​,​កាត់បន្ថយ​នូវ​ការនាំ​ចូល​និង​ប្រើប្រាស់​ដប​ប្លា​ស់​ស្ទិ​ក​នៅក្នុង​សាលារៀន​ផង​ខណៈដែល​សាលារៀន​នេះ​មាន​ធុង​ទឹក​ចម្រោះ​ដើម្បី​ផ្ដល់​ទឹក​ជូន​សិស្សានុសិស្ស​ជាស្រេច​។​

​ដប​ទឹក​ថ្មី​នេះ​មានគុណ​ភាពល្អ​អាច​ឲ្យ​សិស្ស​ប្រើប្រាស់​បានយូរ​ដែល​អាច​ជួយ​ឱ្យ​អាណាព្យាបាល​សិស្ស​កាត់បន្ថយ​ការចំណាយ​ការមើល​ថែទាំ​សុខភាព​និង​ថវិកា​ផងដែរ​។​ក្រៅពីនេះ​ក្រុមហ៊ុន​នេះ​ក៏បានផ្ដល់​សម្ភារ​សិក្សា​ដល់​សិ​ស្សា នុ​សិស្ស​ជាច្រើន​ទៀត រួមទាំង​បង់​អង្គុយ​ដាក់​ក្នុង​សាលារៀន​ទៀតផង ។​

​កញ្ញា​ចាន់​សុជាតា​តំណាង​ក្រុមហ៊ុន​ធាន​ឡុង​អ​ហ្វី​ស​បានឱ្យដឹងថា​ក្រុមហ៊ុន​នេះ​បាន​ជួយ​សម្ភារ​សិក្សា​ដល់​សាលា​ទាំង​បួន​នេះ​ជា​លើក​ទី​២​ដើម្បី​លើកទឹកចិត្ដដ​ល់​កុមារ​ឲ្យ​ចង់​បន្ដ​ការសិក្សា​បានយូរ​អង្វែង​ព្រោះ​សិស្ស​ខ្លះ​នៅតាម​ជនបទ​។​តែងតែ​ជួប​ការខ្វះខាត​ខណៈដែល​សាលារៀន​ស្ពី​ធ្លើ​រ​នេះ​ជា​សាលារៀន​មូលនិធិ​ដែល​គ្រប់គ្រង​បានល្អ​ទើប​ក្រុមហ៊ុន​ជួយផ្ដល់​សម្ភារ​សិក្សា​ដល់​សិស្ស​និង​គ្រូបង្រៀន​ដែល​សរុប​ជា​ថវិកា​ប្រមាណ​ជាង​៣​ពាន់​ដុល្លារ​អាមេរិក ។​

​កញ្ញា​បាន​ឲ្យ​ដឹង​ទៀតថា​នេះ​ជា​ពេលវេលា​ដែល​ត្រូវ​តបស្នង​ដល់​ប្រទេស​កម្ពុជា​ដែល​បានអនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​នេះ​បើក​ដំណើរការ​អាជីវកម្មរ​បស់​ខ្លួន​អស់​រយៈពេល​ប្រមាណ​ជាង​២០​ឆ្នាំ​មកហើយ​ហើយ​ក្រុមហ៊ុន​នឹងមាន​គម្រោង​បន្ត​ផ្ដល់​សម្ភារ​ការិយាល័យ និង​សម្ភារ​សិស្ស ដើម្បី​ឲ្យ​ពួកគាត់​មាន​អនាគត​ភ្លឺស្វាង ៕S/

​រូបភាព​:​សាលារៀន​ចំនួន​០៤​ក្នុង​សង្កាត់​នគរធំ​ក្រុង​សៀមរាប​ប្រើប្រាស់​ដប​ប្រភេទ​កែវ​សម្រាប់​ដាក់​ទឹក​ប្រើប្រាស់ ជំនួស​ដប​ប្រភេទ​ប្លា​ស្ទីក ៕​គូលែន​