សាលារៀន​នៅក្នុង​ក្រុង​សៀមរាប​នឹង​បិទ​មួយរយៈ​និង​ផ្អាកធ្វើ​អង្គ​រសង្ក្រាន្ត​

245
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​លោក​ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បានប្រកាសថា សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជា​ឲ្យ​បិទ​សាលារៀន​នៅ​ទី​រួម​ខេត្តសៀមរាប ដើម្បី​ជៀសវាង​ការរីក​រាលដាល​ជំងឺ​ខូ​វីដ​១៩( Covid-19) ក្រោយ​រកឃើញ​បុរស​ជនជាតិខ្មែរ​ម្នាក់​ឆ្លង​ជំងឺ​នេះ​។​ចំណែក​អង្គរ​សង្ក្រាន្ត​ដែល​គ្រោង​នឹងធ្វើ​ក្នុង​នឹង​ប្រារព្ធ​នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​នៅ​ខែមេសា​ក៏ត្រូវ​បាន​ផ្អាក​ដែរ​។​

​លោក​រដ្ឋមន្ត្រី​បានបញ្ជាក់​នៅក្នុង​សន្និសីទកាសែត​នៅ​ល្ងាច​ថ្ងៃទី​៧​ខែមីនា​នា​ទីស្តីការក្រសួង​ថា ដោយមាន​បញ្ជា​ពីស​ម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​កម្ពុជា គឺ​បានសម្រេច​ឲ្យ​បិទ​សាលារៀន​ក្នុង​ទី​រួម​ខេត្តសៀមរាប​មួយរយៈ​។​ទន្ទឹមនេះ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ដែល​គ្រោង​នឹងធ្វើ​នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នៅ​ខែមេសា​ខាងមុខនេះ​ក៏ត្រូវ​បាន​ផ្អាក​ផងដែរ​៕​សរន

លោកម៉ម ប៊ុនហេង