សាលារៀន​នៅ​ក្រុង​បាងកក អនុញ្ញាតឱ្យ​សិស្ស​ស្លៀកពាក់​សេរី​ជា​លើកដំបូង​

317
ចែករម្លែក

​សិស្ស​នៅ​សាលា​ឯកជន​មួយ​ដែលមាន​ឈ្មោះថា Bangkok Christian College កាលពី​ថ្ងៃ​អង្គារ ទី​៨ ខែមករា បានចាប់ផ្តើម​ស្លៀកពាក់​សេរី​នៅក្នុង​ថ្នាក់រៀន​របស់ខ្លួន​ជា​លើកដំបូង​បន្ទាប់ពី​គណៈ គ្រប់គ្រង​សាលា​បានចាប់ផ្តើម​អនុវត្ត​កម្មវិធី​សាកល្បង​មួយ​ដោយ​អនុញ្ញាតឱ្យ​សិស្ស​ស្លៀកពាក់​អ្វី ដែល​ខ្លួន​ចូលចិត្ត​មួយ​សប្តាហ៍​ម្តង បន្ទាប់ពី​យល់ឃើញថា ធ្វើបែបនេះ​មាន​ផល​ល្អ​ដល់​ការ​លូត លាស់​របស់​ពួកគេ​។
​ ​
សិស្ស​ភាគច្រើន​នៅ​សាលារៀន​ដែលមាន​តែ​ប្រុសៗ​នេះ បាន​សហការ​យ៉ាង​ល្អ ដោយ​ពួកគេ​បាន ស្លៀកពាក់​សេរី​តាម​ដែល​ខ្លួន​ចូលចិត្ត​ជំនួស​ឱ្យ​ឯកសណ្ឋាន​សាលា​។ ទោះជា​យ៉ាងណា សម្លៀកបំពាក់​ដែល​រលុង​ស៊ុ​លឃុ​ល​ខ្លាំង ឬ​រហែក​ត្រូវបាន​ហាមប្រាម​។​ ទោះជា​បែបនេះ​ក្តៅ ក៏​សិស្ស​ខ្លះ​នៅតែ​ជ្រើសរើស​ស្លៀកពាក់​ឯកសណ្ឋាន​សាលា​ដដែល​។​

សូមបញ្ជាក់ថា កម្មវិធី​សាកល្បង​នេះ​មាន​រយៈពេល ៦ សប្តាហ៍​ប៉ុណ្ណោះ​។ លោក ស៊ូផា​គីត ជី​តឡុង​សាប (Supakit Jitlongsap) ដែលជា​នាយក​សាលា​ខាងលើ​បាន​លើកឡើងថា អតីត​សិស្ស និង​ឪពុកម្តាយ​សិស្ស​មានប្រតិកម្ម​ចម្រុះ​ចំពោះ​កម្មវិធី​សាកល្បង​នេះ​។ ទោះជា យ៉ាងណា ប្រសិនបើ​ឃើញថា​វា​មាន​ផល​អាក្រក់​ជាជាង​ផល​ល្អ​កម្មវិធី​នេះ​នឹងមិន​បន្ត ទៀតឡើយ​។​
​ ​
​គណៈ​គ្រប់គ្រង​គ្រាន់តែ​ចង់​ពិសោធ​មើលថា តើ​សេរីភាព​នៅក្នុង​ស្លៀកពាក់​នេះ​ធ្វើឱ្យ​សិស្ស សប្បាយចិត្ត ជំរុញ​ឱ្យ​ពួកគេ​ក្លាហាន​ក្នុងការ​បញ្ចេញមតិ និង​ធ្វើឱ្យ​ប្រសើរឡើង​បំ​ណិ​ន​សង្គម របស់​ពួកគេ​ដែរ ឬទេ​៕ ប្រែ​សម្រួល​: ខុម