សាលារៀន​ឯកជន​បង្កើន​ចំណេះដឹង​លើ​វិស័យ​កីឡា​និង​សិល្បៈ​ដល់​សិស្ស​

1480
ចែករម្លែក

ដោយ​: ដេប៉ូ / ភ្នំពេញ​: ដោយ​មើលឃើញ​ពី​ភាពចាំបាច់ និង​សារៈប្រយោជន៍​របស់​វិស័យ​កីឡា​សាលារៀន Advance Learning Academy ក្រៅពី​បង្កើន​សមត្ថភាព​លើ​ការសិក្សា​ដល់​សិស្សានុសិស្ស​ហើយ នៅបាន​បង្រៀន​សិស្ស​ឱ្យ​ចេះ​ផ្នែក​កីឡា​សម្រាប់​ការពារ​ខ្លួន និង​លើក​ស្ទូ​យ​វិស័យ​កីឡា​នៅ​កម្ពុជា​ថែមទៀត​។​

​ជាក់ស្តែង​សាលារៀន​ឯកជន​មួយ​នេះ​បានរៀបចំ​ការប្រកួត​លើ​សមត្ថភាព​សិស្ស​ផ្នែក​តៃ​ក្វាន់​ដូ​ដើម្បី​តម្លើង​ខ្សែក្រវ៉ាត់​ទៀតផង​។​ការប្រកួត​លើ​វិញ្ញាសារ​កីឡា​តៃ​ក្វាន​ដូ​នេះ​មាន​សិស្សានុសិស្ស​ដែល​ត្រូវ​ចូលរួម​ប្រកួត​មាន​ចាប់ពី​កម្រិត​ខ្សែក្រវា់ត់​ស រហូតដល់​ខ្សែក្រវា់ត់​ខ្មៅ​។​ពិធី​ប្រកួត​នេះ​ក៏មាន​ការពិនិត្យ និង​ដាក់ពិន្ទុ​ពី​សហព័ន្ធ​តៃ​ក្វាន់​ដូ​កម្ពុជា​យ៉ាង​ត្រឹមត្រូវ​។​

​បើតាម​ថ្នាក់​គ្រប់គ្រង​សាលារៀន​មួយកន្លែង​នេះ បានឱ្យដឹងថា សិស្ស​ដែល​បាន​ចូលរួម​ក្នុង​សកម្មភាព​នេះ មាន​អាយុ​តូច​បំផុត​៤​ឆ្នាំ​និង​ច្រើន​បំផុត​១០​ឆ្នាំ​ប៉ុណ្ណោះ​។​

​ក្រៅពី​បង្កើន​សមត្ថភាព​លើ​កីឡា​តៃ​ក្វាន់​ដូ​នេះ សិស្ស​ទាំងអស់​នៅ​សាលារៀន​មួយកន្លែង​នេះ ក៏មាន​សមត្ថភាព​លើ​ការសម្តែង​របាំ​បា​ឡេ លើ​ឆាក​ជា​ច្រើនដង​មកហើយ​។ ដោយឡែក​កាលពី​ថ្មីៗ​មកនេះ​សិស្សសាលា Advance Learning Academy ដែល​ស​ព្ច​ថ្ងៃ​ស្ថិតនៅ​ផ្សារ​ទំនើប​អ៊ី​អន​នៅបាន​សិក្សា​បច្ចេកវិទ្យា​ទំនើប ពាក់ព័ន្ធ​ទៅនឹង​មនុស្ស​យន្ត​ពី​ក្រុមហ៊ុន My Robot Time ដែលជា​បច្ចេកវិទ្យា​យ៉ាង​ទំនើប​មកពី​ប្រទេស​កូរ៉េ​ផងដែរ​។​

​គួរ​បញ្ជាក់ថា សិស្ស​ដែល​រៀន​ផ្នែក​កីឡា​តៃ​ក្វាន់​ដូ នៅក្នុង​សាលារៀន Advance Learning Academy ជាង​៤០០​នាក់​។ ក្រៅពី​រៀន​ផ្នែក​កីឡា​តៃ​ក្វាន​ដូ​ពួកគេ ក៏​រៀន​ផ្នែក​របាំ​បា​ឡេ រាំ​ហី​ប​ហប និង​បន្ថែម​ការសិក្សា​មុខ​វិ​ជា្ជ​វិទ្យាសាស្ត្រ​ទំនើប​ថ្មី​មនុស្ស​យន្ត​ជាដើម​៕ ល​