សាលារៀន Advance Learning Academy ឈ្នះ​ពានរង្វាន់​អាស៊ាន​ឆ្នាំ ២០១៩

245
ចែករម្លែក

ដោយ​៖​ដេប៉ូ​/​ភ្នំពេញ​៖​សាលារៀន​AdvanceLearningAcademy​ឈ្នះ​ពានរង្វាន់​អាស៊ាន​ក្នុង​វេទិការ​ពានរង្វាន់​អាស៊ាន​លើក​ទី ៨​ឆ្នាំ​២០១៩​ដែល​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​នាទី​ក្រុង​កូ​ឡា​ឡាំ​ពួ​ប្រទេស​ម៉ាឡេស៊ី​។ ព្រឹត្តិការណ៍​នេះ​បាន​អញ្ជើញ​ចូលរួម​ដោយ​លោក​YBDatukSeriSaifuddinNasutionBinIsmail​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​និង​កិច្ចការ​ក្នុងស្រុក​របស់​ប្រទេស​ម៉ាឡេស៊ី​និង​មានការ​ចូលរួម​ពី​មនុស្ស​ជាង ១.០០០ នាក់​។​
​ក្នុង​ព្រឹត្តិការណ៍​នេះដែរ​ត្រូវបាន​ប្រារព្ធ​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ​ដើម្បី​ទទួលស្គាល់​ម៉ាក​ល្បីៗ​និង​កំណត់​អត្តសញ្ញាណ​អ្នកដឹកនាំ​ទីផ្សារ​។ ឆ្នាំនេះ​ពានរង្វាន់​សរុប​មាន​ចំនួន ៧៥ ត្រូវបាន​ប្រគល់ជូន​ម៉ាក​ល្បី ៗ តាម​ប្រភេទ​ផ្សេងៗ​គ្នា​នៅក្នុង​ផ្នែក​ម៉ាក​ឈានមុខ​គេ​ជា​លក្ខណៈ​អន្តរជាតិ​។​សម្រាប់​ពានរង្វាន់​ការលើកកម្ពស់​ការអប់រំ​ត្រូវបាន​ប្រគល់ជូន​ដល់​សាលារៀន Advance Learning Academy ។​

​សូម​បញ្ចាក់​ថា​សាលារៀន​AdvanceLearningAcademy​បាន​បើក​ប្រតិបត្តិការ​នៅ​ទីក្រុង​ភ្នំពេញ​ចាប់តាំងពី​ឆ្នាំ ២០១៤ នៅក្នុង​ផ្សារ​ទំនើប​អ៊ី​អន​ម៉​លហើយ​នៅ​ឆ្នាំ ២០១៨ សាលារ​ផន​បាន​បើក​ទីតាំង​ទី ២ របស់ខ្លួន នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​សែន​សុខ​។​លោក លី​ដែន​ញៀ​ល ប្រធាន​ក្រុមប្រឹក្សា​សាលា Advance Learning Academy បាន​មានប្រសាសន៍ថា​“ នេះ​ពិតជា​កិត្តិយស និង​រំភើប​សម្រាប់​យើង ដោយ​យើង​មិនបាន​រំពឹងថា​នឹង​ឈ្នះ​ពានរង្វាន់​នោះទេ​ព្រោះ​មាន​យីហោ​ជាច្រើន​ដែល​បាន​បង្កើតឡើង និង​សហគ្រិន​ដែល​ពូកែៗ និង​ប្រកបដោយ​ចក្ខុវិស័យ​វែងឆ្ងាយ​នៅទីនេះ​។

ប្រទេស​កម្ពុជា​កំពុងអភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស​ហើយ​យើង​ផ្តោត​ការយកចិត្តទុកដាក់​ក្នុងការ​ចូលរួមចំណែក​ក្នុង​វិស័យ​អប់រំ​នៅ​កម្ពុជា​។​បេសកកម្ម​របស់​យើង​គឺ​ការ​ពាំនាំ​យកមក​នូ​វក​ម្ម​វិធី​អប់រំ​ដែលមាន​ការទទួលស្គាល់​ជា​ផ្លូវការ​នៅលើ​ពិភពលោក​ដែលជា​ចំនុច​ធ្វើឱ្យ​យើង​មាន​ភាពខុសគ្នា​នៅក្នុង​ប្រភេទ​អាជីវកម្ម​របស់​យើង​។

​នេះ​គឺជា​មោទនភាព​មួយ​សម្រាប់​យើង​ក្នុង​ការធ្វើជា​តំណាង​របស់​ប្រទេស​កម្ពុជា​នៅក្នុង​ព្រឹត្តិការណ៍​នេះ​។​ប្រទេស​កម្ពុជា​នៅតែ​បន្ត​បង្ហាញ​ទាំង​វឌ្ឍនភាព​សេដ្ឋកិច្ចសង្គម​និង​ស្ថិរភាព​នយោបាយ​” ។​
​គួរ​បញ្ជាក់ថា​AdvanceLearningAcademy​ផ្តល់ជូន​កម្មវិធី​ដែល​ទទួលស្គាល់​ជា​ផ្លូវការ​ដែលមាន​កម្មវិធី​សិក្សា​ដូចជា រ៉ូ​បូត របាំ​បា​ឡេ តេ​ក្វាន់​ដូ និង​ភាសាបរទេស ៕S/

​សាលារៀន Advance Learning Academy ឈ្នះ​ពានរង្វាន់​អាស៊ាន ក្នុង​វេទិការ​ពានរង្វាន់​អាស៊ាន​លើក​ទី ៨ ឆ្នាំ ២០១៩​នា​ប្រទេស​ម៉ាឡេស៊ី​