សាលាឧទ្ធរណ៍​បញ្ច​ប់ស​វនា​ការ​រឿងក្ដី​លោកស្រី ទេព វ​ន្នី , សាលដីកា​ប្រកាស​ព្រឹក​ថ្ងៃទី​៨​ខែសីហា​

905
ចែករម្លែក

(​ភ្នំពេញ​)៖​សាលាឧទ្ធរណ៍ កាលពី​រសៀល​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៧ បានបញ្ចប់​សវនាការ​រឿងក្ដី​លោកស្រី ទេព វ​ន្នី តំណាង​សហគមន៍​បឹងកក់ ពាក់ព័ន្ធ​បទល្មើស​”​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​” ហើយ​សាលដីកា​រឿងក្ដី​នេះ លោក​ចៅក្រម ប៉ុល សំអឿន គ្រោង​ប្រកាស​នៅ​ព្រឹក​ថ្ងៃទី​០៨ ខែសីហា ខាងមុខនេះ ។

​លោកស្រី ទេព វ​ន្នី ពេល​នាំមក​សាលាឧទ្ធរណ៍​កន្លងមក (​ស្រី​លក្ខណ៍​)​

​ក្រុម​អ្នកសារព័ត៌មាន​អនុញ្ញាតិ​ឲ្យ​ចូលរួម​សវនាការ តែ​ត្រូវ​រក្សាទុក​ទូរស័ព្ទ ឬ ឧបករណ៍​អេឡិចត្រូនិក​ផ្សេងៗ​នៅ​ខាងក្រៅ ។​

​សវនាការ​សាលាឧទ្ធរណ៍​នេះ ធ្វើឡើង​បន្ទាប់ពី​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៧ ផ្តន្ទាទោស​លោកស្រី ទេព វ​ន្នី ដាក់ពន្ធនាគារ​រយៈពេល​២​ឆ្នាំ​៦​ខែ ពីបទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ប្រព្រឹត្ត​នៅក្បែរ​វិមានឯករាជ្យ សង្កាត់ ទន្លេបាសាក់ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី ១៣ ខែ​មិនា ឆ្នាំ ២០១៣ តាម​មាត្រា ២១៨ នៃ​ក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធ​ការប្រើ​អំពើហិង្សា​លើ​សន្តិសុខ​សាលាខណ្ឌ​ដូនពេញ​ពីរ​នាក់ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ៕ដោយ​៖​ស្រី​លក្ខណ៍​